នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញការិយាល័យសិក្សាស្រាវជ្រាវតម្រូវការទឹក និងបម្រែបម្រួលអាកាសធាតុ នៃនាយកដ្ឋានគ្រប់គ្រងធនធានដ៏កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុក្នុងការសន្សំសំចៃទឹកលើដំណាំស្រូវ គោលបំណងនៃវគ្គគឺដើម្បីផ្ដល់ចំណេះដឹង និងចែករំលែកបទពិសោធន៍អំពីការអនុវត្តជម្រើសបច្ចេកទេសកសិកម្មធន់នឹងអាកាសធាតុ ។ ចូលរួមកម្មវិធីបើកក្រោមអធិបតីភាពលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅសហគមន៍កសិកម្មបក្សីរីករាយ ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានអ្នកចូលរួមចំនួន ២៨នាក់ ក្នុងនោះស្ត្រីចំនួន ១៨នាក់ ដែលជាគ្រូបង្គោល កសិករគំរូ និងជាកសិករគ្រូ នឹងមានសមត្ថភាព ក្នុងការផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្តដល់កសិករមូលដ្ឋាន (១). ការប្រើប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុ (កសិ- ឧតុនិយម) ក្នុងការរៀបចំផែនការដាំដុះដើម្បីទប់ទល់នឹងហានិភ័យអាកាសអាធុ (២). ការគ្រប់គ្រង និងប្រើប្រាស់ទឹកសន្សំសំចៃ (៣) ការជ្រើសរើសបច្ចេកទេសសមស្របវៃឆ្លាតនឹងអាកាសធាតុសម្រាប់អនុវត្តនៅតាមសហគមន៍មូលដ្ឋាន។