សិក្ខាសាលាខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីលទ្ធផលរបស់គម្រោងដែលទទួលឆ្លើយតបនឹងតម្រូវការចាំបាច់នៃការទប់ស្កាត់និងកម្ចាត់ជំងឺ Fusarium wilt លើដំណាំចេកនៅកម្ពុជា។

"/>

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យនិងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិតហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹកលើដំណាំចេកនៅប្រទេសកម្ពុជា

ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០១៩ 5111

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមកិច្ចសហការជាមួយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ(FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងបង្កើនសមត្ថភាពលើការកំណត់រោគវិនិច្ឆ័យនិងប្រព័ន្ធអង្កេតតាមដានជំងឺផ្សិតហ៊្វុយសារីយ៉ូមស្រពោនលឿងស្លឹកលើដំណាំចេកនៅប្រទេសកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ មន្រ្តីនៃនាយកដ្ឋានដំណាំឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម រតនគីរី សៀមរាប បាត់ដំបង ក្រចេះ ពោធិ៍សាត់ មណ្ឌលគីរី កំពត កណ្ដាល និងខេត្តត្បូងឃ្មុំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា កសិករ តំណាងអង្គការសេដាក តំណាងអង្គការFAO និងតំណាងក្រុមហ៊ុនដាំដំណាំចេកអំបូងលឿង សរុបចំនួន ៤១រូប។

សិក្ខាសាលាខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីលទ្ធផលរបស់គម្រោងដែលទទួលឆ្លើយតបនឹងតម្រូវការចាំបាច់នៃការទប់ស្កាត់និងកម្ចាត់ជំងឺ Fusarium wilt លើដំណាំចេកនៅកម្ពុជា។