សិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍ណែនាំបច្ចេកទេសកសិកម្មសរីរាង្គ វិធានកសិកម្មសរីរាង្គ និងរូបសញ្ញាកសិកម្មសរីរាង្គជាតិ

ចេញ​ផ្សាយ​ ២៨ តុលា ២០២០ 10191

នាថ្ងៃទី២៧  ខែតុលា ឆ្នាំ ២០២០  នៅសណ្ឋាគារភ្នំពេញ
អគ្គនាយកដ្ឋានកសិកម្ម  (នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ) បានសហការជាមួយគម្រោង CHAIN  រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍ណែនាំបច្ចេកទេសកសិកម្មសរីរាង្គ និងវិធានកសិកម្មសរីរាង្គ និងរូបសញ្ញាកសិកម្មសរីរាង្គជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមញ់ និងនេសាទ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ  និងមន្ត្រីរាជការនៃនាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ នាយកដ្ឋានដំណាំឧស្សហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគម៍កសិកម្ម មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការអន្តរជាតិ (NGOs) និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។
គោលបំណងនៃសិក្ខាសាលានេះ  ដើម្បីផ្សព្វផ្សាយការប្រកាសឱ្យប្រើប្រាស់វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិដល់អ្នកពាក់ព័ន្ធ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសកសិកម្មសរីរាង្គកម្ពុជាដើម្បីប្រមូលធាតុចូលសំខាន់ៗសម្រាប់កែលម្អឯកសារគោលការណ៍នេះឱ្យបានល្អប្រសើរសម្រាប់ជាប្រយោជ៍ដល់ប្រតិបត្តិករ និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់យកទៅអនុវត្តនាពេលអនាគត។