កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារនិងលើកផែនការអនុវត្គន៍របស់គណៈកម្មាធិការកំណត់តំបន់ដាំដុះកសិកម្ម

ចេញ​ផ្សាយ​ ០៧ កញ្ញា ២០២០ 8587

នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការកំណត់តំបន់ដាំដុះកសិកម្មដែលដឹកនាំដោយឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ បានបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារនិងលើកផែនការអនុវត្តឱ្យបានពេញលេញ។ គណៈកម្មាធិការនេះ មាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មជាអង្គភាពជំនាញទទួលភារកិច្ចរៀបចំឯកសារកំណត់តំបន់ដាំដុះកសិកម្ម និងមានសមាសភាពថ្នាក់ដឹកនាំមួយចំនួនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ អគ្គនាយកដ្ឋានកសិកម្ម និងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនទៀត​ ដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួង។