ទិវាស្រែបង្ហាញស្តីពីការគ្រប់គ្រងជីជាតិដីដោយប្រើប្រាស់ដំណាំគម្របដី និងពិគ្រោះយោបល់ស្តីពីជម្រើសមុខដំណាំសម្រាប់ការធ្វើពិពិធកម្មក្នុងរដូវប្រាំង

ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២០ 4224

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំទិវាស្រែបង្ហាញស្តីពីការគ្រប់គ្រងជីជាតិដីដោយប្រើប្រាស់ដំណាំគម្របដី និងពិគ្រោះយោបល់ស្តីពីជម្រើសមុខដំណាំសម្រាប់ការធ្វើពិពិធកម្មក្នុងរដូវប្រាំង។ ទិវានេះត្រូវបានរៀបចំឡើងនៅក្នុងប្រព័ន្ធធារាសាស្ត្រអូរកំបោរ ដែលជាតំបន់គោលដៅមួយរបស់កម្មវិធី WAT4CAM ស្ថិតក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរភូមិ/ឃុំ តំណាងសហគមន៍កសិកម្ម សហគមន៍ប្រើប្រាស់ទឹក សេវាករគ្រឿងយន្តកសិកម្ម កសិករ និងក្រុមការងារ TA AGRI និង TA ISWM សរុបចំនួន ៤០នាក់៕