សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការអភិវឌ្ឍគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០

ចេញ​ផ្សាយ​ ០៦ វិច្ឆិកា ២០២០ 4580

ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ សហការជាមួយគម្រោង Harvest II និងគម្រោង SNV/CHAIN បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការអភិវឌ្ឍគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក អ៊ុ អេងសេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីអ្នកពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០ និងប្រមូលធាតុចូលសំខាន់ៗពីអ្នកពាក់ព័ន្ធដើម្បីកែលម្អរឯកសារគោលនយោបាយនេះឱ្យកាន់តែល្អប្រសើរ។