ដើម្បីជំរុញការប្រកួតប្រជែងផ្នែកគុណភាព និងបង្កើនការនាំចេញអង្ករលើទីផ្សារអន្តរជាតិ ការជំរុញផលិតនិងប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ  គឺជាកត្តាសំខាន់។ 

********************************

កំពង់ស្ពឺ÷  នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំទិវាស្រែបង្ហាញប្រភេទពូជស្រូវសែនក្រអូប- ០១ នៅស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅ ក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម លោក ឆែ ពេជ្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងមានការចូលរួមពីតំណាងកម្មវិធីកាវ៉ាក់ (CAVAC) តំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ អ៊ីរី (IRRI) អាជ្ញាធរមូលដ្ឋាន សហគមន៍ផលិតគ្រាប់ពូជស្រូវ និងប្រជាកសិករក្នុងតំបន់ ដែលមានអ្នកចូលរួមសរុបចំនួន ៧០នាក់។ 

គោលបំណងនៃទិវាស្រែនេះ គឺដើម្បីផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ប្រភេទពូជស្រូវថ្មី (សែនក្រអូប-០១) នេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស។  គួរកត់សម្គាល់ថា ប្រភេទពូជស្រូវសែនក្រអូប-០១នេះ ត្រូវបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) កាលពីចុងឆ្នាំ២០១៩។ វាជាប្រភេទពូជស្រូវស្រាលមិនប្រកាន់រដូវ មានអាយុពី១០៥ ទៅ ១១៥ថ្ងៃ មានក្លិនក្រអូប ផ្តល់ទិន្នផលខ្ពស់ពី៤ ទៅ ៥តោន ក្នុងមួយហិកតា គុណភាពគ្រាប់អង្ករល្អ មានភាពភ្លឺថ្លា វែងរលូន និងបាយទន់មានរសជាតិឆ្ងាញ់ពិសា។ តាមរយៈការចុះពិនិត្យស្រែបង្ហាញជាក់ស្តែង កសិករក៏ដូចជាអ្នកចូលរួមទាំងអស់មានចំណាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងចំពោះការលូតលាស់ និងផ្តល់ផលនៃប្រភេទពូជស្រូវសែនក្រអូប-០១នេះ ហើយចំពោះអ្នកប្រមូលទិញស្រូវក្នុងតំបន់វិញ គឺបានប្រកាសផ្តល់តម្លៃបន្ថែមដល់កសិករដែលប្រើប្រាស់គ្រាប់ពូជសុទ្ធ និងផលិតស្រូវបានល្អបែបនេះ ចំនួន៥០រៀលក្នុងមួយគីឡូក្រាម។ បន្ទាប់ពីស្តាប់របាយការណ៍ និងចុះពិនិត្យដោយលោក គង់ គា បានវាយតម្លៃខ្ពស់ចំពោះសម្តែងកម្មនៃប្រភេទពូជស្រូវសែនក្រអូប០១នេះ ថ្លែងអំណរគុណចំពោះកម្មវិធីកាវ៉ាក់ ដែលបានគាំទ្រចំពោះការស្រាវជ្រាវ ការធ្វើបង្ហាញ និងការរៀបចំទិវាស្រែនាពេលនេះ។ ក្នុងនាម នាយកដ្ឋានដំណាំស្រូវ និងអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអគ្គនាយកដ្ឋានកសិកម្ម ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន សំដៅជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយកដ្ឋាមន្ត្រី។ លោកប្រធាននាយកដ្ឋានក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករឱ្យផ្លាស់ប្តូរទម្លាប់រក្សាទុកគ្រាប់ពូជស្រូវពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យទិន្នផលនិងគុណភាពធ្លាក់ចុះ មកប្រើប្រាស់គ្រាប់ពូជសុទ្ធ មានប្រភពច្បាស់លាស់ និងមានការត្រួតពិនិត្យនិងបញ្ជាក់គុណភាពត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសបង្កើនការដាំដុះប្រភេទពូជស្រូវក្រអូប-០១ និងគិតគូរអំពីសុខមាលភាពដល់អ្នកបរិភោគ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។  ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋានក៏បានស្នើសុំការគាំទ្របន្ថែមពីកម្មវិធីកាវ៉ាក់  អ៊ីរី និងដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីជំរុញការប្រើប្រាស់ប្រភេទពូជស្រូវសែនក្រអូប-០១នេះឱ្យបានកាន់តែទូលំទូលាយទូទាំងប្រទេស។

"/>

ទិវាស្រែបង្ហាញប្រភេទពូជស្រូវសែនក្រអូប- ០១ នៅស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅ

ចេញ​ផ្សាយ​ ០២ តុលា ២០២០ 8158