សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការវាយតម្លៃការងារបង្កបង្កើនផលដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្មរយៈពេលខ្លី ឆ្នាំ២០១៩-២០២០ និងការលើកផែនការឆ្នាំ២០២០-២០២១

ចេញ​ផ្សាយ​ ០៦ កុម្ភៈ ២០២០ 4181

ថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋាន រដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការវាយតម្លៃការងារបង្កបង្កើនផលដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្មរយៈពេលខ្លីឆ្នាំ២០១៩-២០២០ និងការលើកផែនការឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំជាច្រើនរូបទៀត និងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធពីបណ្តាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើលទ្ធផលបឋមការងារបង្កបង្កើនផលដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរយៈពេលខ្លីឆ្នាំ២០១៩-២០២០ និងការលើកផែនការសម្រាប់ឆ្នាំ២០២០-២០២១។