ការចុះពិនិត្យចម្ការបង្ហាញអំពីការគ្រប់គ្រងសមាសភាពចង្រៃលើ ដំណាំសណ្ដែកគួរនៅខេត្តកណ្ដាល

ចេញ​ផ្សាយ​ ២៨ កញ្ញា ២០២០ 4731

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយសហការជាមួយគម្រោង AVRDC បានចុះពិនិត្យចម្ការបង្ហាញអំពីការគ្រប់គ្រងសមាសភាពចង្រៃលើ ដំណាំសណ្ដែកគួរ នៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ និងចម្ការបង្ហាញដំណាំស្ពៃតឿ នៅភូមិព្រៃពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ក្រុមការងារ បានពន្យល់ណែនាំកសិករអំពីរបៀបប្រើប្រាស់ ថ្នាំជីវសាស្រ្ត អន្ទាក់ស្អិត និងការកត់ត្រាទិន្នន័យស្ដីពីការបំផ្លាញរបស់សមាសភាពចង្រៃ។ តាមរយៈការត្រួតពិនិត្យការលូតលាស់ដំណាំ នៃចម្ការបង្ហាញ បានបង្ហាញថា ដំណាំសណ្ដែកគួរ និងដំណាំស្ពៃតឿមានការលូតលាស់ល្អ និងពុំមានការបំផ្លាញពីសត្វល្អិត និងជំងឺនោះទេ៕