សិក្ខាសាលាស្តីពី សំណង់ចុងក្រោយនៃរចនាបថទំនើបផ្ទះអភិរក្សត្រចៀកកាំសម្រាប់អ្នកមានចំណូលមធ្យម

ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០១៩ 7690

ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី សំណង់ចុងក្រោយនៃរចនាបថទំនើបផ្ទះអភិរក្សត្រចៀកកាំសម្រាប់អ្នកមានចំណូលមធ្យម ដោយមានសិក្ខាកាមចូលរួមប្រមាណជា៨០នាក់ ដែលជាអ្នកចិញ្ចឹមត្រចៀកកាំមកពីបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងិន ឆាយ បានមានមតិផ្តាំផ្ញើរទៅដល់សិក្ខាកាមដែលអញ្ជើញចូលរួម ឱ្យខិតខំធ្វើយ៉ាងណារៀបចំផ្ទះត្រចៀកកាំឱ្យបានស្អាត មានរបៀបរៀបរយ និងមានអនាម័យ ស្របតាមស្តង់ដារដើម្បីត្រៀមលក្ខណៈក្នុងវាយតម្លៃដើម្បីនាំចេញផលិតផលត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិននៅពេលដ៏ខ្លីខាងមុខ។