វគ្គបណ្តុះបណ្តាលស្តីពីដំណោះស្រាយបញ្ហាកើតមានលើដំណាំប្រកបដោយនិរន្តរភាពតាមការប្រើប្រាស់បច្ចេកទេសកសិកម្មអភិរក្ស

ចេញ​ផ្សាយ​ ២៩ កញ្ញា ២០២០ 3823

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ដោយសហការជាមួយក្រុមហ៊ុន Smart-Agro បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីដំណោះស្រាយបញ្ហាកើតមានលើដំណាំប្រកបដោយនិរន្តរភាពតាមការប្រើប្រាស់បច្ចេកទេសកសិកម្មអភិរក្សនៅស្ថានីយស្រាវជ្រាវកសិកម្មបុសខ្នុរ  ស្រុកចំការលេី ខេត្តកំពង់ចាម។ វគ្គបណ្ដុះបណ្ដាលមានគោលបំណងសំខាន់ ដើម្បីពង្រឹងសមត្ថភាព និងផ្ទេរបច្ចេកទេសពាក់ព័ន្ធការប្រើប្រាស់បង្គុំបច្ចេកទេសកសិកម្មអភិរក្សសម្រាប់គ្រប់គ្រងដំណាំប្រកបដោយប្រសិទ្ធភាពខ្ពស់ និងពង្រីកបណ្តាញកសិករអនុវត្តកសិកម្មអភិរក្សនៅប្រទេសកម្ពុជា។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះអញ្ជើញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្ម សហគមន៍កសិកម្ម និងមន្ត្រីផ្សព្វផ្សាយ កសិកម្ម ដែលសរុបមានចំនួន៤៩នាក់ (ស្រី ១០នាក់)។ សកម្មភាពនៃវគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅដោយមានការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ និងការចុះទស្សនកិច្ចសិក្សាផ្ទាល់នៅទីវាលផងដែរ៕