ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិ្យផលប៉ះពាល់ និងខូចខាតដំណាំដោយគ្រោះទឹកជំនន់នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ២៨ តុលា ២០២០ 61

នៅថ្ងៃទី២៧ ខែតលា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិ្យផលប៉ះពាល់ និងខូចខាតដំណាំដោយគ្រោះទឹកជំនន់នៅខេត្តសៀមរាបដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១- ចុះពិនិត្យដំណាំបន្លែដែលខូចខាតដោយទឹកជំនន់របស់កសិករនៅភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប ដោយបានឧបត្ថម្ភថវិកាសម្រាប់ដំឡើងប្រព័ន្ធស្រោចស្រព ទិញពូជ និងជី ដែលជាតម្រូវការចាំរបស់កសិករកំពុងជួបប្រទះ។
២- ចុះពិនិត្យការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់របស់លោក លន សាវុធ នៅនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
៣- បានចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្ម និងសំណេះសំណាលចែកពូជស្រូវនិងពូជបន្លែដល់ប្រជាកសិកររងគ្រោះចំនួន២០០គ្រួសារ ដោយនាំយកគ្រាប់ពូជស្រូវចំនួន១០តោន និងពូជបន្លែចំនួន៦០០កញ្ចប់ (ពោតដំណើប ត្រប់វែង សណ្ដែកកួរ និងស្ពៃចង្កឹះ) នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
៤- ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មនិងសំណេះសំណាល និងនាំយកគ្រាប់ពូជស្រូវចំនួន២០តោន និងពូជបន្លែចំនួន៦០០កញ្ចប់ (ពោតដំណើប ត្រប់វែង សណ្ដែកកួរ និងស្ពៃចង្កឹះ) មកចែកជូនប្រជាកសិកររងគ្រោះចំនួន៣០០គ្រួសារ នៅឃុំល្វា ស្រុកពួក ខេត្តសៀមរាប។