របាយការណ៍សង្ខេបស្តីពីសកម្មភាពចុះធ្វើអធិការកិច្ចលើការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ជំហ៊ានទី១សម្រាប់កម្មវិធី ASPIRE

ចេញ​ផ្សាយ​ ១៥ ឧសភា ២០២០ 27

កាលពីពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ដោយមានកិច្ចសហការជាមួយមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីប្រឹក្សាទីផ្សារកម្មវិធី ASPIRE មន្រ្តីរបស់ការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៃនាយកដ្ឋានកាពារដំណាំ អនាម័យ និង ភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មបានចុះធ្វើអធិការកិច្ចចម្ការដើម្បីចុះបញ្ជីជាចម្ការនៃការអនុវត្តកសិកម្មល្អកម្ពុជារបស់កសិករក្នុងកម្មវិធី ASPIRE នៅក្នុងខេត្តគោលដៅទាំង១០ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ កំពត តាកែវ សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ។ លទ្ធផលនៃការចុះធ្វើអធិការកិច្ចលើចម្ការចំនួន២៥ នៅក្នុងខេត្តគោលដៅទាំង១០ ក្រុមការងារបានសង្កេតឃើញថាម្ចាស់ចម្ការត្រូវធ្វើការកែលម្អនូវរាល់ចំនុចខ្វះខាតមួយចំនួនតាមការណែនាំរបស់ក្រុមការងារអធិការកិច្ច ចម្ការទាំងនេះនឹងអាចដាក់ស្នើរសុំចុះបញ្ជីជាចម្ការនៃការអនុវត្តកសិកម្មល្អកម្ពុជាបាន។