ក្រុមហ៊ុនហ័ងអាញ យ៉ាឡៃ គ្រុប (HAGL Group) ប្រចាំកម្ពុជា បានផ្តល់សម្ភារបរិក្ខាវេជ្ជសាស្ត្រដល់អគ្គនាយកដ្ឋានកសិកម្ម សម្រាប់ប្រយុទ្ធប្រឆាំងនឹង Covid-19

ចេញ​ផ្សាយ​ ២៤ មេសា ២០២០ 50

នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានទទួលសម្ភារប រិក្ខាវេជ្ជសាស្ត្រពីសម្ព័ន្ធក្រុមហ៊ុន ហ័ងអាញ យ៉ាឡៃ គ្រុប (HAGL Group) ប្រចាំកម្ពុជា ដែលធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ សម្ភារបរិក្ខារវេជ្ជសាស្ត្រទាំងនេះ រួមមាន៖ ម៉ាសចំនួន ១៥០ ០០០ម៉ាស ទឹកលាងដៃកម្ចាត់មេរោគចំនួន ៣ ៥០០ដប ស្រោមដៃពេទ្យចំនួន ៣៥ ០០០គូ និងឯកសណ្ឋានការពារជំងឺចំនួន ២ ០០០កំប្លេរ ដែលសម្ភារទាំងនោះមានតម្លៃសរុបចំនួនប្រមាណ ៥០ ០០០ដុល្លារអាមេរិក។ សម្ភារទាំងនេះគឺជាការចូលរួមចំណែករបស់សម្ព័ន្ធក្រុមហ៊ុនខាងលើជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺផ្លូវ ដង្ហើមកូវីឌ១៩ (Covid-19)៕