ពិធីចុះបញ្ជីចម្ការ និងការបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP Farm and Logo) ជូនដល់កសិករនៅខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២០ 8440

នាថ្ងៃ អង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភដោយគម្រោងជំរុញផលិតកម្មស្បៀង  បានរៀបចំពិធីចុះបញ្ជីចម្ការ និងការបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP Farm and Logo) ជូនដល់កសិករដែលបានជាប់ក្នុងការវាយតម្លៃចំនួន០៧ចម្ការ នៅសាលាក្រុងសួង ក្រោមអធិបតីភាព៖

១.ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ

២.លោក ហូ  ពុទ្ធា  អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម

៣.លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

៤. លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម

៥.លោកស្រី ទុយ សុខខេង តំណាងគម្រោងជំរុញផលិតកម្មស្បៀងនៃអគ្គនាយកដ្ឋានកសិកម្ម និង មានការចូលរួមពីមន្រ្តីនៃនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាអនាម័យ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្តត្បូងឃ្មុំ ផ្សារលក់បន្លែធម្មជាតិ (មាសបៃតង) សហគមន៍កសិកម្ម និងកសិករ សរុបប្រមាណ១០០រូប។