កិច្ចប្រជុំកែសម្រួល និងដាក់បញ្ចូលបន្ថែមនូវធាតុចូលសំខាន់ៗសម្រាប់ដាក់ពិភាក្សាលម្អិតនៅក្នុងសិក្ខាសាលាថ្នាក់ជាតិដើម្បីផ្សព្វផ្សាយគោលនយោបាយសាកវប្បកម្មថ្នាក់ជាតិនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០

ចេញ​ផ្សាយ​ ០៣ វិច្ឆិកា ២០២០ 4987

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប ក្រុមការងារគោលនយោបាយសាកវប្បកម្មថ្នាក់ជាតិ (នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម ) ដោយសហការជាមួយគម្រោង CHAIN បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក អ៊ុ អេងសេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានការចូលរួមពីក្រុមការងារ និងអ្នកពាក់ព័ន្ធ។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីធ្វើការកែសម្រួល និងដាក់បញ្ចូលបន្ថែមនូវធាតុចូលសំខាន់ៗដែលទទួលបានអំពីសិក្ខាសាលាថ្នាក់ខេត្តកន្លងមកនេះសម្រាប់ដាក់ពិភាក្សាលម្អិតនៅក្នុងសិក្ខាសាលាថ្នាក់ជាតិដើម្បីផ្សព្វផ្សាយគោលនយោបាយសាកវប្បកម្មថ្នាក់ជាតិនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។