សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០

ចេញ​ផ្សាយ​ ២២ តុលា ២០២០ 4522

នាយកដ្ឋានដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយលោកបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០ លើកទី១ សម្រាប់ថ្នាក់តំបន់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារឡឺមេរីឌឿន ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ។

គោលបំណងនៃសិក្ខាសាលានេះដើម្បីដាក់បង្ហាញជូននូវសេចក្តីព្រាងគោលនយោបាយសាកវប្បកម្មជាតិឆ្នាំ២០២០-២០៣០ ដល់អ្នកពាក់ព័ន្ធ និងប្រមូលធាតុចូលពីសិក្ខាកាមដើម្បីកែលម្អឯកសារគោលនយោបាយនេះឱ្យបានល្អប្រសើរ។