ការងារចុះពិនិត្យវឌ្ឍនភាពការងារស្ថានីយពិសោធន៍កសិកម្មរបស់អគ្គនាយកដ្ឋានកសិកម្ម

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 4385

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានចុះពិនិត្យវឌ្ឍនភាពការងារស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ស្ថានីយ បានអនុវត្តសកម្មភាពសំខាន់ៗដូចជា : (១)-ការដាំពង្រីកពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៉ិក (KU50) (២)-ការដាំអភិរក្សពូជមន (៣)-ការចិញ្ចឹមដង្កូវនាង (៤)-ការបន្សុទ្ធពូជសណ្ដែកបាយ និងពោតក្រហម និង(៥)-ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធក្នុងស្ថានី យ ( ការសាងសង់អាងស្តុកទឹក ការតបណ្តាញទុយោទឹកបម្រេីការស្រោចស្រព ការសង់បង្គោលភ្លេីងតាមផ្លូវ និងការជីកស្រះរក្សាទឹកបម្រេីការស្រោចស្រពដំណាំ)។ ការចុះពិនិត្យការងារខាងលេី ក៏មានការអញ្ជេីញចូលរួមផងដែរពីសំណាក់ ឧកញ៉ា ហ៊ុន ឡាក់ តំណាងក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូត អេន វេជីថេប៊ល ឯ.ក ដែលចុះសិក្សា និងរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យក្លាយជាសួនបន្លែសុវត្ថិភាពគំរូ នៅក្នុងស្ដានីយខាងលេី៕