សិក្ខាសាលាស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP ក្រោមការគ្រាំទ្រដោយកម្មវិធី ASPIRE នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ

ចេញ​ផ្សាយ​ ២៣ មិថុនា ២០២០ 127

ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP ក្រោមការគ្រាំទ្រដោយកម្មវិធី ASPIRE នៅខេត្តគោលដៅចំនួន២ គឺខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដែលមានកសិករចូលរួម សរុបប្រមាណជាង៥០រូបនៃខេត្តនីមួយៗ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ គោលបំណងនៃសិក្ខាសាលានេះដើម្បីផ្តល់ចំនេះដឹង បច្ចេកទេស និងការអនុវត្តទៅដល់កសិករ និងអ្នកពាក់ពន្ធស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា សម្រាប់បន្លែ និងផ្លែឈើស្រស់ ដោយជួយលើកទឹកចិត្តទៅដល់កសិករដែលមានសក្តានុពល និងអាចអនុវត្តយ៉ាងពេញលេញតាមតម្រូវការរបស់ CamGAP និងដើម្បីបង្កើនការផ្គត់ផ្គង់ដំណាំបន្លែផ្លែឈើស្រស់ប្រកបដោយសុវត្ថិភាពទៅកាន់ទីផ្សារ។