ព្រឹត្តិការណ៍ និងព័ត៌មានចុង​ក្រោយ
ចេញ​ផ្សាយ​ ០១ សីហា ២០១៩

ទិវាចម្ការសាលារៀនចម្ការកសិករស្តីពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក (Farmer Field School on Banana Fusarium Wilt disease) នៅស្រុកចម្ការលើ ខេត្តកំពង់ចាម

កាលពីថ្ងៃចន្ទ ១៣- អង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី និងខេត្តកំពង់ចាម បានរៀបចំធ្វើទិវាចម្ការសាលារៀនចម្ការកសិករស្តីពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក (Farmer Field School on Banana Fusarium Wilt disease) នៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី និងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព៖
- លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
- លោក ស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី
- លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម
- លោក សូរ ថាវរិទ្ធ ប្រធានការិ.ស្រាវជ្រាវអភិវឌ្ឍបចេ្ចកវិទ្យាការពារដំណាំ និងវិនិច្ឆ័យសមាសភាពចង្រៃ
- លោក កែវ សុផល អនុប្រធានការិ.ការពារដំណាំ
- លោក អឿន សំអុល អនុប្រធានការិ.ស្រាវជ្រាវអភិវឌ្ឍបចេ្ចកវិទ្យាការពារដំណាំ និងវិនិច្ឆ័យ សមាសភាពចង្រៃ
និងមានការចូលរួមពីលោកមេភូមិ លោកមេឃុំក្នុងឃុំនិមួយៗ ក្នុងគោលបំណងដើម្បី៖
• បង្ហាញពីបច្ចេកទេសដាំដុះដំណាំចេក និងការអនុវត្តវិធានការចម្រុះការពារដំណាំ និងវិធានការគ្រប់គ្រងជំងឺស្រពោនលឿងស្លឹកលើដំណាំចេក
• បង្កើននូវទិន្នផល និងសេដ្ឋកិច្ចតាមរយៈការដាំដុះតាមបចេ្ចកទេស និងការអនុវត្តវិធានការចម្រុះការពារដំណាំ
• ផ្សព្វផ្សាយអំពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក។

ក្នុងវេទិកានេះ អ្នកចូលរួមទាំងអស់បានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖
1. វីធីសាស្រ្តដាំដុះ (ការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការប្រើប្រាស់ជី ការសម្អាតស្មៅចង្រៃ ការកាត់ធាងនិងសម្អាតគល់ បច្ចេកទេសប្រមូលផល ខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថាន និងរបៀបកត់ត្រាចំណូល-ចំណាយ)
2. សត្វល្អិតសំខាន់ៗលើដំណាំចេក វិធានការការពារ និងកំចាត់ (ខ្មូតស៊ីរូងដើម ខ្មូតស៊ីឫស ដង្កូវមូរស្លឹក ចៃម្ស៉ៅ សត្វកណ្តៀរ)
3. ជំងឺសំខាន់លើដំណាំចេក វិធានការការពារ និងកំចាត់ (ជំងឺរលួយចុងផ្លែ ជំងឺស្រពោនលឿងស្លឹក ជំងឺស្រពោនលឿងស្រស់បង្កឡើងដោយបាក់តេរី)។

ជាលទ្ធផលឃើញថា ទោះបីជាវគ្គបណ្តុះបណ្តាលមានរយៈពេលខ្លី តែកសិករមានចំណាប់អារម្មណ៍ចង់ចេះចង់ដឹង តាមរយៈការចុះអនុវត្តជាក់ស្តែងនៅទីវាល ដោយសារដំណាំចេកមិនពិបាកក្នុងការថែទាំ ហើយប្រមូលផលបាន ជាប្រចាំ។

ជាសំណូមពរ កសិករបានស្នើសូមអោយនាយកដ្ឋានការពារដំណាំ អនាម័យ ភូតគាមអនាម័យ ក៍ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ជួយបង្រៀន និងមានវគ្គបណ្តុះបណ្តាលប្រភេទនេះលើដំណាំស្វាយចន្ទី។

ចេញ​ផ្សាយ​ ២៥ កក្កដា ២០១៩

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (CamGAP) ដល់បុគ្គលិក កម្មករនៅក្រុមហ៊ុក្នុងខេត្តកំពង់ស្ពឺ

ថ្ងៃ ពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤-២៦ ខែកក្កដា ឆ្នាំ ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អ (CamGAP) ដល់បុគ្គលិក កម្មករ នៃក្រុមហ៊ុន Hyundai Kasekam Khmer Co.,Ltd និងម្ចាស់ចម្ការដែលបានសហការដាំដុះផ្គត់ផ្គង់ផលិតផលផ្លែស្វាយឲ្យក្រុមហ៊ុន Hyundai Kasekam Khmer Co.,Ltd។

វគ្គបណ្តុះបណ្តាលខាងលើត្រូវបានរៀបចំឡើងនៅក្នុងក្រុមហ៊ុន Hyundai Kasekam Khmer Co.,Ltd ដែលមានទីតាំងស្ថិតនៅភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៣៤នាក់ ក្នុងនោះស្រី្ត ០៦នាក់។
 
លទ្ធផលដែលរំពឹងទុកក្រោយទទួលបាននូវវគ្គបណ្តុះបណ្តាលក្នុងរយៈពេល ០៣ថ្ងៃគឺ សិក្ខាកាមទាំងអស់នឹងយល់ដឹងពីការអនុវត្តកសិកម្មល្អរបស់កម្ពុជា និងអាស៊ាន ទាំងការងារគ្រប់គ្រងក្នុងការដំាដុះ លាងសម្អាត លើកដាក់ វេចខ្ចប់ ដឹកជញ្ជូន។ល។ នៅក្នុងការផ្គត់ផ្គង់ផលិតផល ដើម្បីឲ្យសិក្ខាកាមចេះកំណត់ និងវាយតម្លៃពីសក្តានុពលនៃគ្រោះថ្នាក់សុវត្ថិភាពចំណីអាហារ គុណភាពផលិតផលដែលបណ្តាលមកពីប្រភពដែលបង្កគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកប្រើប្រាស់ ពោលគឺធ្វើយ៉ាងណាដើម្បីធានាគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ។ លើសពីនេះ សិក្ខាកាមក៏អាចយកចំណេះដឹងដែលទទួលបានពីគ្រូឧទ្ទេស ទៅអនុវត្តផ្ទាល់នៅចម្ការ ក៏ដូចជាយកទៅចែករំលែកទៅកាន់កសិករដទៃទៀត ដើម្បីធ្វើយ៉ាងណាឲ្យផលិតផលផ្លែស្វាយ ក៏ដូចបន្លែ និងផ្លែឈើស្រស់ ដែលចេញពីចម្ការធានាបាននូវគុណភាព និងសុវត្ថិភាព  អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសទាំងនៅក្នុងតំបន់ និងទីផ្សារពិភពលោក។

ចេញ​ផ្សាយ​ ១២ កក្កដា ២០១៩

វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាកម្មវិធីឆ្នាំ២០២០

ព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលទៅដល់អង្គភាពក្រោមឱវាទស្តីពី "ការរៀបចំផែនការសកម្មភាព និងថវិកាកម្មវិធីឆ្នាំ២០២០" ក្រោមអធិបតីភាពលោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម គ្រូឧទ្ទេសមកពីនាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជំនាញនៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម សរុបចំនួន៣០រូប ក្នុងនោះស្រ្តី១៥រូប។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗ២គឺ៖ ទី១ បង្កើនចំណេះដឹងក្នុងការរៀបចំផែនការថវិកាកម្មវិធីក្នុងបរិបទនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទី២ បង្កើនគុណភាព នៃផែនការថវិកាកម្មវិធីឆ្នាំ២០២០ ឱ្យកាន់តែប្រសើរនិងអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ។

ចេញ​ផ្សាយ​ ០៥ កក្កដា ២០១៩

កិច្ចប្រជុំប្រចាំខែមិថុនារបស់អគ្គនាយកដ្ឋានកសិកម្ម

កាលពីព្រឹកថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកសិកម្ម មានរៀបចំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយដ្ឋានកសិកម្ម និងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម សរុបមាមចំនួន១៥នាក់។

ចេញ​ផ្សាយ​ ០៤ កក្កដា ២០១៩

ជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មជាមួយតំណាងមូលនិធិសាកលសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)

កាលពីថ្ងៃពុធ ២ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានជួបពិភាក្សាការងារជាមួយតំណាងមូលនិធិសាកលសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។ ឯកឧត្តមប្រតិភូ បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ IFAD ដែលបានផ្តល់ថវិកា តាមរយៈគម្រោង ASPIRE លើការអភិវឌ្ឍអនុវិស័យផលិតកម្មដំណាំកសិកម្ម ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីផ្សារកសិផល ដោយរាប់ចាប់តាំងពីការផលិត រហូតដល់ទីផ្សារ។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមប្រតិភូ បានសំណូមពរឱ្យតំណាង IFAD ផ្តល់ថវិកាបន្ថែមដើម្បីអនុវត្តសកម្មភាពក្រោមក្របខណ្ឌអគ្គនាយកដ្ឋានកសិកម្ម និងដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃទីផ្សារកសិផលឱ្យកាន់តែប្រសើរឡើង។ ឆ្លើយតបទៅនឹងសំណូមពរខាងលើ តំណាង IFAD ស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម រៀបចំអត្ថបទសង្ខេបមួយដែលរៀបរាប់អំពីបច្ចេកទេស/គំនិតច្នៃប្រឌិតថ្មី ការកែលម្អបច្ចេកទេស/គំនិតច្នៃប្រឌិតថ្មីនេះឱ្យកាន់តែប្រសើរឡើង និងផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ បន្ថែមពីនេះ តំណាង IFAD បានលើកឡើងថា អគ្គនាយកដ្ឋានកសិកម្ម អាចស្នើសុំថវិកាតាមរយៈគម្រោង SAMBAT ដែលទើបនឹងផ្តួចផ្តើមបង្កើតថ្មី ហើយនឹងត្រូវអនុវត្តនៅមុនដំណាច់ឆ្នាំ២០១៩ នេះ។ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រនេះ និងបានស្នើឱ្យសហការីដែលមកពីនាយកដ្ឋានជំនាញរៀបចំឯកសារទស្សនទានដើម្បីស្នើសុំថវិកា និងត្រូវដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់គម្រោង។

ចេញ​ផ្សាយ​ ០៤ កក្កដា ២០១៩

សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងស្ថិតិដំណាំកសិកម្ម

នាថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងស្ថិតិដំណាំកសិកម្ម ក្រោមអធីបតីភាពលោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានផែនការ និងស្ថិតិ អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង ២៥ សរុបចំនួន ៥៤នាក់ (ស្ដ្រី ១៦នាក់)។ សិក្ខាសាលាបណ្ដុះបណ្ដាលខាងលើ មានគោលបំណងផ្សព្វផ្សាយ និងពិភាក្សាអំពីទម្រង់ និងយន្តការប្រមូលទិន្នន័យ ដើម្បីឱ្យទទួលបាននូវទិន្នន័យស្ថិតិដំណាំកសិកម្មកាន់តែសម្បូរបែប គ្រប់ជ្រុងជ្រោយនិងមានសុក្រិតភាព ដែលជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម។

ចេញ​ផ្សាយ​ ២០ មិថុនា ២០១៩

ក្រុមការងារបចេ្ចកទេសរបស់អគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យស្ថានភាពជម្ងឺម៉ូសាអ៊ិកដំណាំដំឡូងមី ក្នុងស្រុកចំនួន៣ នៅខេត្តបន្ទាយមានជ័យ

ក្រុមការងារបចេ្ចកទេសរបស់ការិយាល័យការពារដំណាំ នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ សហការជាមួយមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជម្ងឺម៉ូសាអ៊ិកដំណាំដំឡូងមី ក្នុងស្រុកចំនួន ៣ នៃខេត្តបន្ទាយមានជ័យ រួមមាន៖

១ . ស្រុកភ្នំស្រុក មានផលប៉ះពាល់ដោយជម្ងឺម៉ូសាអីក និងអំបោសធ្មប់ ចំនួន ៥០០០ហិកតា នៃផ្ទីដីអនុវត្តបានចំនួន ១៥៩៥០ហិកតា ។ កសិករបានប្រើប្រាស់ពូជ ក្រមុំយួន និងពូជដោះជំពាក់ ដែលពូជទាំងនោះត្រូវបាននាំចូលមកតាមច្រកដូង(ព្រំដែនកម្ពុជា វៀតណាម)

២ . ស្រុកថ្មពួក មានផលប៉ះពាល់ដោយជម្ងឺម៉ូសាអីក ចំនួន ១០ហិកតា នៃផ្ទីដីអនុវត្តបានចំនួន ១៨៨៨៧ហិកតា ។ កសិករបានប្រើប្រាស់ពូជ ៨១ រ៉ាក់យ៉ង៧ ខេយូ៥០ ដែលពូជទាំងនោះត្រូវបាននាំចូលមកតាមច្រកបឹងត្រកួន និងច្រកល្បៀង(ព្រំដែនកម្ពុជា _ថៃ)

៣ . ស្រុកស្វាយចេក មានផលប៉ះពាល់ដោយជម្ងឺម៉ូសាអីក ចំនួន ៨ហិកតា នៃផ្ទីដីអនុវត្តបានចំនួន ២៣៧៤០ហិកតា ។ កសិករបានប្រើប្រាស់ពូជ រ៉ាក់យ៉ង៩ រ៉ាក់យ៉ង៧ ខេយូ៥០ ហ៊ុយប៊ុង៦០ ដែលពូជទាំងនោះត្រូវបាននាំចូលមកតាមច្រកបឹងត្រកួន និងច្រកល្បៀង(ព្រំដែនកម្ពុជា _ថៃ)។

តាមការសន្និដ្ឋានយើងសង្កេតឃើញថាពូជដែលនាំចូលមកពីប្រទេសវៀតណាមមានអត្រាបំផ្លាញដោយជម្ងឺម៉ូសាអីក ស្ទើរតែទាំងស្រុង។
តាមរយៈប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំការិយាល័យកសិកម្មស្រុកទាំង៣ ក្រុមការងារបច្ចេកទេសបានផ្តល់អនុសាសន៍ អំពីវិធានការគ្រប់គ្រងលើជម្ងឺ ម៉ូសាអីក ដែលបណ្តាលមកពីរុយសដូចខាងក្រោម៖
- ពិនិត្យលើពូជដំឡូងមីដែលនាំចូល និងការចល័តពូជដែលមានជម្ងឺទៅដាំកន្លែងផ្សេងទៀត
- ជ្រើសរើសពូជដែលមិនមានជម្ងឺម៉ូសាអីកមកដាំ
- ចុះពិនិត្យចម្ការដំឡូងមីជាប្រចាំ បើសិនឃើញរោគសញ្ញាជម្ងឺនេះត្រូវដកយកដើមដែលមានជម្ងឺទៅដុតចោល និងចាត់វិធានការកម្ចាត់រុយសដែលជាភ្នាក់ងារបង្ករជម្ងឺ
- ត្រូវសម្អាតស្មៅអោយបានស្អាត និងរៀបចំដីអោយល្អមុនពេលដាំ
- ត្រូវប្រើប្រាស់ជីអោយសមស្របតាម បច្ចេកទេស
- ក្រោយពេលប្រមូលផល ត្រូវសម្អាតកាកសំណល់ដំឡូង និងស្មៅចង្រៃយកទៅដុតចោល ហាលដីមួយរយៈពេលខ្លី ដើម្បីកាត់បន្ថយការចម្លងវីរុសសម្រាប់ការដាំដុះនៅរដូវក្រោយ
- ក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរពីជម្ងឺម៉ូសាអីក ត្រូវផ្លាស់ប្តូរមុខដំណាំដោយធ្វើការដាំដុះដំណាំផ្សេងទៀត ដូចជាពោត សណ្តែកសៀង នៅរដូវបន្ទាប់ដើម្បីកាត់ផ្តាច់ជម្ងឺនេះ។

ចេញ​ផ្សាយ​ ១០ មិថុនា ២០១៩

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ឈ្មោះទូទៅរបស់សមាសភាពចង្រៃនៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងសម្ភារផ្សព្វផ្សាយ

កាលពីថ្ងៃចន្ទ ០៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ឈ្មោះទូទៅរបស់សមាសភាពចង្រៃនៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងសម្ភារផ្សព្វផ្សាយ។

សិក្ខាសាលាមានគោលបំណង ដើម្បីផ្សព្វផ្សាយនូវឈ្មោះទូទៅរបស់សមាសភាពចង្រៃលើដំណាំសំខាន់ៗជាភាសាខ្មែរ ដល់គ្រប់ភាគីពាក់ព័ន្ធ។ ឈ្មោះទូទៅសមាសភាពចង្រៃលើដំណាំជាភាសាខ្មែរនេះ នឹងត្រូវបានប្រើប្រាស់ជាឯកសារយោងដល់ក្រុមហ៊ុនថ្នាំកសិកម្ម ដែលត្រូវធ្វើការចុះបញ្ជីថ្នាំកសិកម្មនៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក Gary Ellem នាយកកម្មវិធី CAVAC និងលោកបណ្ឌិតកែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម តំណាងនាយកដ្ឋាននីតិកម្មកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាសាលាជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ និងតំណាងក្រុមហ៊ុននាំចូលនិងចែកចាយថ្នាំកសិកម្ម សរុបប្រមាណ ១០០រូប។

ចេញ​ផ្សាយ​ ៣១ ឧសភា ២០១៩

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបានចុះពិនិត្យវាយតម្លៃឡើងវិញនៅកសិដ្ឋានចម្ការចេករបស់ក្រុមហ៊ុន HOANG ANH Andong Meas Co.,Ltd

នៅថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចុះពិនិត្យវាយតម្លៃឡើងវិញ នូវកសិដ្ឋានចម្ការចេករបស់ក្រុមហ៊ុន HOANG ANH Andong Meas Co.,Ltd, HOANG ANH Lumphat Co.,Ltd, Daun Penh Agrico Co.,Ltd ដែលស្ថិតនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី និងBinhphuoc KratiRubber2 Company Limited ក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណងវាយតម្លៃខ្សែច្រវាក់ផលិតកម្មដំណាំចេកឱ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃប្រទេសចិន ដើម្បីជំរុញការនាំចេញផ្លែចេកកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែទូលំទូលាយ។

ចេញ​ផ្សាយ​ ២១ ឧសភា ២០១៩

កិច្ចប្រជុំពិភាក្សាស្តីពីបញ្ហានៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន

កាលពីព្រឹកថ្ងៃ អង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកសិកម្ម បានបើកកិច្ចប្រជុំពិភាក្សាស្តីពីបញ្ហានៃការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំនិងមន្ត្រីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងក្រសួងពាណិជ្ជកម្ម តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងសហគ្រាសផលិត និងកែច្នៃអង្ករកម្ពុជាសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដែលបានជាប់ក្នុងការវាយតម្លៃលើកទី១ និងលើកទី២ សរុបប្រមាណ ចំនួន៨០នាក់។ កិច្ចប្រជុំនេះផងដែរ មានគោលបំណងដើម្បីស្វែងរកនូវដំណោះស្រាយរួមសម្រាប់ជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនអោយបានកាន់តែច្រើន។

ចេញ​ផ្សាយ​ ១៧ ឧសភា ២០១៩

សិក្ខាសាលាស្ដីពីនីតិវិធីភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញកសិកម្ម

នៅថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរពិសោធន៍ជាតិកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមកិច្ចសហការជាមួយអង្គការ GIZ តាម
រយៈគម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្ដីពី កិច្ចសម្រួលពាណិជ្ជកម្មសម្រាប់ទំនិញកសិកម្មនៅតំបន់អាស៊ាន នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាស្ដីពីនីតិវិធីភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញកសិកម្ម ក្រោមអធិបតីភាពរបស់លោក ហូ ពុទ្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពី Mr. Bredehoeft Claudius, Cluster Coordinator Agriculture & Climate Change, GIZ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រសួងពាណិជ្ជកម្ម តំណាងអង្គការGIZ មន្រ្តីជំនាញនៃនាយកដ្ឋានការពារដំណាំ
អនាម័យ និងភូតគាមអនាម័យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពាណិជ្ជករ តំណាងសមាគមផលិតផលកសិកម្ម តំណាងសមាគមភ្នាក់ងារបញ្ជូនទំនិញ តំណាងសមាគមសហគ្រាសធុនតូច និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៦០រូប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែក និងផ្សព្វផ្សាយព័ត៌មានអំពីនីតិវិធីដំណើរការ និងព្រឹត្តិប័ត្រព័ត៌មានស្តីពី បែបបទនៃការផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់។
ជាលទ្ធផលនៃអង្គសិក្ខាសាលានេះ សិក្ខាកាមទទួលបាននូវចំណេះដឹងដូចខាងក្រោម៖
- យល់ដឹងអំពីនីតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញ នាំចេញទៅវិញ នាំចូល និងការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម
- យល់ដឹងអំពីនីតិវិធីនៃការចរចារបើកទីផ្សារសម្រាប់ផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ និង
- គេហទំព័រផ្លូវការក្នុងការស្វែងរកព័ត៌មាននៃការបំពេញបែបបទ និងនីតិវិធីភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់នៃទំនិញកសិកម្ម។

ចេញ​ផ្សាយ​ ០៨ ឧសភា ២០១៩

បែបបទនៃការផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់សម្រាប់ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ

បែបបទនៃការផ្តល់វិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ ការនាំចូល និងការដឹកជញ្ជូនឆ្លងកាត់សម្រាប់ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ 

Formality of Phytosanitary Certificate Provision for Export, Re-export, Import, and Transit of Goods Subject to Phytosanitary Inspection

https://drive.google.com/open?id=1K_SHQr_jC9ckvOxpQzXThKlAb4TVg39P

ចេញ​ផ្សាយ​ ០៨ ឧសភា ២០១៩

ពាក្យសុំត្រួតពិនិត្យភូតគាមអនាម័យលើទំនិញឆ្លងកាត់ Application for Plant Quarantine Inspection of Transit Consignment

-ពាក្យសុំត្រួតពិនិត្យភូតគាមអនាម័យលើទំនិញឆ្លងកាត់​​ Application for Plant Quarantine Inspection of Transit Consignment

https://drive.google.com/open?id=1lvexEte4IHauxTrTfYQpNdbxmyuAt_UF

https://drive.google.com/open?id=1ADfVDxSa7RJYFAMvXnaVC_Fhyv9YOwG_

https://drive.google.com/open?id=1lpKu06M7Q2RnpSK6eiUhcvH49mHjiCCc

https://drive.google.com/open?id=1QCgsDmkea-NJ1K8vXHSHkFGVbPcIqpXR

-កំណត់ហេតុស្តីពីលទ្ធផលនៃការត្រួតពិនិត្យភូតគាមអនាម័យលើទំនិញឆ្លងកាត់​​ Report of Plant Quarantine Inspection of Transit Consignment

https://drive.google.com/open?id=1N5uPF14ON0qFuDWVhhhwP3CFpAG0JRaP

 

ចេញ​ផ្សាយ​ ០៨ ឧសភា ២០១៩

ពាក្យសុំ និងគំរូវិញ្ញាបនបត្រភូតគាមអនាម័យលើទំនិញនាំចូលជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ Application and Sample Import Certificate for Plant Quarantine Material

- ពាក្យសុំនាំចូលទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ Application for Importing of Plant Quarantine

https://drive.google.com/open?id=1tRq2d861V-N09BpueCdFvIYXbwQj4dec

- ពាក្យសុំការត្រួតពិនិត្យភូតគាមអនាម័យលើទំនិញនាំចូល Application for Plant Quarantine Inspection of Import Consignment

https://drive.google.com/open?id=1K-_tv0B4YBVqwsWFXL-PwWG-9AFXEIqs

- កំណត់ហេតុស្តីពីលទ្ធផលនៃការត្រួតពិនិត្យភូតគាមអនាម័យលើទំនិញនាំចូល Report of Plant Quarantine Inspection of Import Consignment

https://drive.google.com/open?id=19rfSUq1Py5DreSBSV_fQR7ulJ7mHpvKE

- ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យដែលមានសក្តានុពលហានិភ័យសមាសភាពចង្រៃខ្ពស់

https://drive.google.com/open?id=1CmXysJA5NXt8FOylUjLiQ3lq6AdslyAi

- គំរូវិញ្ញាបនបត្រភូតគាមអនាម័យលើទំនិញនាំចូលជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ Sample Import Certificate for Plant Quarantine Material

https://drive.google.com/open?id=1Dgiu0ppq_3pjYJS1MmISq8F2gcnJH428

ចេញ​ផ្សាយ​ ០៨ ឧសភា ២០១៩

ពាក្យសុំ និងគំរូវិញ្ញាបនបត្រភូតគាមអនាម័យលើទំនិញនាំចេញ និងនាំចេញទៅវិញ Application and Sample Certificate for Plant Quarantine Inspection of Export and Re-export Consignments

- ពាក្យសុំការត្រួតពិនិត្យភូតគាមអនាម័យលើទំនិញនាំចេញ Application for Plant Quarantine Inspection of Export Consignment

https://drive.google.com/open?id=17yZU9-SFey_V21zQ06fXy4eD61-kydC9

- កំណត់ហេតុស្តីពីលទ្ធផលនៃការត្រួតពិនិត្យភូតគាមអនាម័យលើទំនិញនាំចេញ Report of Plant Quarantine Inspection of Export Consignment

https://drive.google.com/open?id=1HEQFYYXM6436jWfIWcGNwp8tcn7LvVWw

- គំរូវិញ្ញាបនបត្រភូតគាមអនាម័យលើទំនិញនាំចេញ Sample Phytosanitary Certificate for Export

https://drive.google.com/open?id=1cPD_dQXTSx3JR8PjwcLppJJNG1MJ7tzh

- គំរូវិញ្ញាបនបត្រភូតគាមអនាម័យលើទំនិញនាំចេញទៅវិញ Sample Phytosanitary Certificate for Re-export

https://drive.google.com/open?id=12iHNu0M4r5ohL79R6q9XL8gJkvTLMq81

 

ចេញ​ផ្សាយ​ ៣០ មេសា ២០១៩

ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រៃវែង សហការជាមួយមន្រ្តីមកពី PMO និងក្រុមជាងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ

នៅព្រឹកថ្ងៃសៅរ៍ ៨ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រៃវែង សហការជាមួយមន្រ្តីមកពី PMO និងក្រុមជាងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែនៅលើទឹកដីក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង បានចុះប្រគល់ទទូលនូវប្រព័ន្ឋស្រោចស្រព(អាងទឹក) និងបង្ហាញ់ពីរបៀបប្រើប្រាស់ទឹកដែលទាញចេញពីបណ្តាញនៃប្រព័ន្ឋអាង ដោយគម្រោងផ្តល់ជូននៅសហគមន៍នេះរួមមាន ៖
.បន្ទះសូឡា២៥ផ្ទាំង មានកំលាំងសរុប៥.០៣៥វ៉ាត់.បំពង់ទុយោមេ HDPE PN8 មុខកាត់១២៥ម.មប្រវែង១០០០ម ប្រព័ន្ឋទុយោរង HDPE PN8 មុខកាត់៦៣ម.ម ប្រវែង២.៥០០ម
.វ៉ានបិទបើកបំពង់ទុយោមេខ្នាត១២៥ម.ម វ៉ានទុយោរង ៦០ម.មនិងតំរង់ច្រោះអាងស្តុកទឹកលើអាកាសកំពស់១២ម៉ែត្រចំណុះ១៥ម៉ែត្រគូប អាងស្តុកទឹកបឋមចំណុះ៧៥ម៉ែត្តគូប ស្ថានីយ៍បូមទឹកទំហំ ៣ គុណ៤ម៉ែត្រ ស្ថានីយ៍បណ្តែតទឹក១ នឹងម៉ូទ័រជ្រមុចទឹកមួយគ្រឿង និងប្រអប់ទូរបញ្ជា១ ម៉ូទ័របូមទឹកឡើងលើអាកាស១គ្រឿង ព្រមទាំងប្រអប់ទរូបញ្ជា១ កុងទ័រនាឡិការទឹក៣០គ្រឿង ដើម្បីអោយទាន់រដូវកាលកសិករដាំដុះបន្លែនៅរដូវខាងមុខនេះ។ ក្រោយពីប្រគល់ទទួលរួចហើយក្រុមការងារក៏បានណែនាំបន្ថែមដល់ក្រុមប្រើប្រាស់ទឹកដែលបានចងក្រងនោះ អោយចេះគ្រប់គ្រង មានសាមគ្គីភាពនិងនិរន្តរភាព។

 
ចេញ​ផ្សាយ​ ០៦ មេសា ២០១៩

ពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ របស់អគ្គនាយកដ្ឋានកសិកម្ម

នារសៀលថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកសិកម្ម ក្រោមការផ្តួចផ្តើមគំនិតរបស់ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ បានរៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលក្នុងនោះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងជាមន្រ្តីរាជការជាច្រើនរូបស្ថិតក្រោមឱវាទក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចេញ​ផ្សាយ​ ០៥ មេសា ២០១៩

សេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុននាំចូល នាំចេញផលិតផលកសិកម្ម និងអ្នកពាក់ព័ន្ធលើផលិតផលដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី

អគ្គនាយកដ្ឋានកសិកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាក្រុមហ៊ុននាំចូល នាំចេញផលិតផលកសិកម្ម និងអ្នកពាក់ព័ន្ធឱ្យបានជ្រាបថា ប្រទេសថៃបានដាក់លក្ខខណ្ឌថ្មីទៅលើផលិតផលដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី ដែលត្រូវនាំចូល នឹងដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃ ត្រូវអនុវត្តតាមលក្ខខណ្ឌដូចមានក្នុងសេចក្តីជូនដំណឹងដែលបានភ្ជាប់ជូនខាងក្រោម។

ចេញ​ផ្សាយ​ ០២ មីនា ២០១៩

អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩

កាលពីរសៀលថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំចរ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម
បានរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០១៩

ឯកឧត្តមបណ្ឌិត ងិន ឆាយ បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងទិវាប្រមូលផលចម្ការដំឡូងបារាំងនៅខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងទិវាប្រមូលផលចម្ការដំឡូងបារាំង ក្រោមគម្រោងផ្សព្វផ្សាយពូជនិងផលិតកម្មពូជដំឡូងបារាំងនៅកម្ពុជា ដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការគាំទ្រពីដៃគូអភិវឌ្ឍន៍ KOPIA ប្រទេសកូរ៉េ។ អញ្ជើញជាអធិបតីអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្នុងពិធីនោះរួមមាន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លោកប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាកសិករដែលមានចំណាប់អារម្មណ៍ក្នុងផលិតកម្មដំឡូងបារាំង។ ទិវាខាងលើត្រូវបានអនុវត្តនៅចម្ការរបស់កសិករឈ្មោះ គ្រី ម៉េងឈាង នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ជូនផងដែរថា ចំពោះការពិសោធន៍សាកល្បងលើផលិតកម្មដំណាំ ដំឡូងបារាំងនៅក្នុងខេត្តមណ្ឌលគិរីនេះគឺអគ្គនាយកដ្ឋានកសិកម្មបានអនុវត្តដាំដុះពិសោធន៍សាកល្បងនៅក្នុងឆ្នាំ២០១៦ និង២០១៧ ដោយមានការគាំទ្រពី AFACI-Korea។ នៅក្នុងឆ្នាំដំបូង(២០១៦) ការពិសោធន៍សាកល្បងនេះមិនបានទទួលលទ្ធផលល្អឡើយដោយសារមានការបំផ្លាញពីសត្វល្អិតចង្រៃ។ ដោយឡែកនៅក្នុងឆ្នាំ២០១៧ ការពិសោធន៍ទទួលបានផលល្អ ដូចខាងក្រោម៖ ប្រភេទពូជ PO3 ទទួលបាន ១៥,៧៧ តោន/ហិកតា,ប្រភេទពូជ Altantic ទទួលបាន ១៣,៨៧ តោន/ហិកតា និងប្រភេទពូជ Salora ទទួលបាន ១១,៧២ តោន/ហិកតា។ គម្រោងដាំដុះពិសោធន៍សាកល្បងដូចគ្នានឹងគម្រោងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលគាំទ្រដោយ KOPIA ប្រទេសកូរ៉េ។ សម្រាប់ឆ្នាំ២០១៨-២០១៩ នេះ AFACI បានបញ្ឈប់ការគាំទ្រគម្រោងដាំដុះសាកល្បងជាមួយអគ្គនាយកដ្ឋានកសិកម្ម។ ដោយការពិសោធន៍ទទួលបានលទ្ធផលល្អប្រសើរអាចទទួលយកបាន និងតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្នុងពេលចុះទស្សនៈកិច្ចចម្ការបន្លែរបស់លោក គ្រី ម៉េងឈាង មន្ត្រីបង្គោលអនុវត្តគម្រោងរបស់អគ្គនាយកដ្ឋានកសិកម្ម បានបន្តផ្តល់ពូជដំឡូងបារាំងចំនួន២ពូជ គឺពូជ PO3 and PO7 ក្នុងមួយមុខ ១០០០ គ្រាប់ ដល់លោក គ្រី ម៉េងឈាង ក្នុងការដាំសាកល្បងនៅទីវាលផ្ទាល់។

ចេញ​ផ្សាយ​ ២៩ មករា ២០១៩

សកម្មភាពសំខាន់ៗរបស់មន្ទីរពិសោធន៍ជាតិកសិកម្ម

ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

មន្ទីរពិសោធន៍ជាតិកសិកម្មជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំង១០ ដែលស្ថិតក្រោមឱវាទនៃអគ្គនាយកដ្ឋានកសិកម្ម។ មន្ទីរពិសោធន៍ជាតិកសិកម្មមានតួនាទីភារកិច្ចសំខាន់ៗដូចខាងក្រោម៖
១) ធ្វើការវិភាគដី ជី និងរុក្ខជាតិ
២) ធ្វើការវិភាគគុណភាពថ្នាំកសិកម្ម និងរកសំណល់ថ្នាំកសិកម្ម
៣) ធ្វើការបណ្តុះជាលិកាវប្បកម្មលើរុក្ខជាតិ។ល។

ចេញ​ផ្សាយ​ ២៥ មករា ២០១៩

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្មដល់មន្រ្តីអោយក្លាយជាទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម

កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានផ្សាយកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីវិធីសាស្ត្រផ្សព្វផ្សាយកសិកម្មដល់មន្រ្តីអោយក្លាយជាទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាពលោក សាម៉េង កែវមុនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងលោកបណ្ឌិត សួន សិរី នាយកសាលាជាតិកសិកម្មកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះដែរមានសិក្ខាកាមចូលរួមមកពីអង្គភាពថ្នាក់កណ្តាល និងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ២៣ខេត្ត សរុបចំនួន៥៤នាក់ ក្នុងនោះស្រ្តីចំនួន១៤នាក់។

ចេញ​ផ្សាយ​ ២៥ មករា ២០១៩

ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះពិនិត្យនិងវាយតម្លៃការបង្កាត់ពូជពោតអ៊ីប្រ៊ីត BNT 5666 នៅខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃព្រហស្បត្តិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ បានអមដំណើរឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យនិងវាយតម្លៃការបង្កាត់ពូជពោតអ៊ីប្រ៊ីត BNT 5666 នៅភូមិជីរោទ៍ក្រោម១ ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ចំណុចដែលអ្នកបង្កាត់ត្រូវបំពេញបន្ថែមពីប្រភេទពូជពោតនេះ គឺការវិភាគរកសាធាតុចិញ្ចឹម និងប្រូតេអ៊ីននៅក្នុងគ្រាប់ពោត។ បន្ថែមពីនោះឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកឱ្យម្ចាស់អ្នកបង្កាត់ពូជត្រូវស្វែងរកយន្តការអភិវឌ្ឍន៍ពង្រីកបន្ថែមទៀត ព្រោះការបង្កាត់ពូជពោតអ៊ីប្រ៊ីតនេះ គឺជាឱកាសមួយដើម្បីឈានទៅបង្កើតមជ្ឍមណ្ឌលបង្កើតពូជអ៊ីប្រីតនៅកម្ពុជា។ អគ្គនាយកដ្ឋានកសិកម្ម បានសម្លឹងឃើញថា ការរៀបចំផែនការមេជាមួយ KOICA ក្នុងការពង្រីកមេបាជាការសំខាន់ក្នុងការផ្គត់ផ្គង់ទៅនឹងតម្រូវការទីផ្សារ។ ការងារចំបងដែលអ្នកបង្កាត់ពូជគួរធ្វើ គឺការធានាផលិតឱ្យបានមេបាសុទ្ធ និងការចុះកិច្ចសន្យាជាមួយក្រុម ឬសហគមន៍កសិកម្មដើម្បីផលិតបន្ត។ ជារួមក្រុមការងារ បានយល់ស្របឱ្យចុះបញ្ជីបាន ដោយយោងទៅលើមូលដ្ឋានលទ្ធផលទទួលបានកន្លងមក ប៉ុន្តែតម្រូវឱ្យបំពេញទិន្នន័យប្រូតេអ៊ីនក្នុងគ្រាប់ និងការរៀបចំឯកសារបច្ចេកទេសកំណត់លក្ខណៈពូជដែលទើបបង្កាត់ថ្មីបាន ហើយ ក្រោយការប្រកាសបញ្ចេញពូជពោតអ៊ីប្រ៊ីតនេះ សកម្មភាពដែលចាំបាច់បំផុតនោះគឺ ការរៀបចំផែនការរយៈពេលខ្លី និងរយៈពេលវែង និងការត្រៀមលក្ខណៈទុកជាមុនដើម្បីប្រកួតប្រជែងជាមួយពូជអ៊ីប្រ៊ីតដទៃទៀត។

ចេញ​ផ្សាយ​ ២៤ មករា ២០១៩

កិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនៈភាពនៃការអនុវត្តគម្រោងការរៀបចំ និងបកប្រែឯកសារសទ្ទានុក្រម«សមាសភាពចង្រៃលើដំណាំ» ជាភាសាខ្មែរ

កាលពីព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក អោម ពេជ្រ អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងជាប្រធានក្រុមការងារអនុវត្តគម្រោងសហការជាមួយអង្គការ CAVAC ស្ដីពី“Producing the Glossary of Pests on Crops in Cambodia in the Khmer Language” បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនៈភាពនៃការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកនៃក្រុមការងារអនុវត្តគម្រោង។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីកំណត់នូវបញ្ហាចម្បងៗដែលក្រុមការងារបានជួបប្រទះក្នុងការរៀបចំ និងបកប្រែឯកសារសទ្ទានុក្រមដែលមានឈ្មោះ «សមាសភាពចង្រៃលើដំណាំ» ជាភាសាខ្មែរនេះ។ជាលទ្ធផលនៃកិច្ចគប្រជុំនេះបានសម្រេចដូចខាងក្រោមៈ
- ក្រុមនីមួយៗត្រូវពិនិត្យមើលអំពីឈ្មោះវិទ្យាសាស្រ្ត និងឈ្មោះទូទៅដែលស្ទួន និងបំពេញឈ្មោះទូទៅជា ភាសាខ្មែរឱ្យបានរួចរាល់មុនកិច្ចប្រជុំលើកក្រោយ
- ក្រុមនីមួយៗត្រូវរៀបចំបញ្ជីរពាក្យបច្ចេកទេសសំខាន់ៗដែលត្រូវប្រែពីភាសាអង់គ្លេសមកភាសាជាតិ ដើម្បីធ្វើការពិភាក្សាឱ្យដូចគ្នា នៅពេលប្រជុំលើកក្រោយ
- អង្គប្រជុំបានឯកភាពស្នើទៅភាគី CAVAC ដើម្បីពន្យារពេលដាក់ជូនឯកសារត្រឹមខែមិថុនា ឆ្នាំ២០១៩វិញ
- ពិភាក្សាជាមួយ CAVAC ដើម្បីស្នើសុំថវិកាបន្ថែម ចំពោះទំព័រឯកសារដែលក្រុមការងារបានចងក្រង លើសចំនួនដែលបានគ្រោងទុករហូតដល់ជាង ៦៣៩ សមាសភាពចង្រៃ (ក្នុង Proposal មានត្រឹមតែ ៦០៩សមាសភាពចង្រៃ) និងស្នើបោះពុម្ពសន្ទានុក្រមបន្ថែម ពី៣.៥០០ក្បាល ទៅ ៥.០០០ក្បាល។

ចេញ​ផ្សាយ​ ០៩ មករា ២០១៩

ឯកឧត្តមបណ្ឌិត ងិន ឆាយ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានជំនាញបានចុះពិនិត្យកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Longmate នៅខេត្តកំពត

នាព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានជំនាញ បានចុះពិនិត្យកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Longmate ដែលស្ថិតនៅក្នុងភូមិខ្ពប ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
នៅក្នុងឱកាសចុះពិនិត្យចំការចេករបស់ក្រុមហ៊ុន Longmate ឯកឧត្តមបណ្ឌិត ងិន ឆាយ បានចុះសួរសុខទុក្ខកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុន និងបានទស្សនាចំការចេក កន្លែងលាយជីប្រព័ន្ធចែកចាយទឹក កន្លែងវេចខ្ចប់ និងកន្លែងស្តុកទុក។
ជារួមក្រុមហ៊ុនបានរៀបចំការដាំដុះបានល្អប្រសើរ ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹកដើម្បីស្រោចស្រពនិងដាក់ជី និងបានរៀបចំប្រព័ន្ធដឹកជញ្ជូនល្អប្រសើរ ដោយប្រើប្រាស់ប្រព័ន្ធរ៉កសម្រាប់អូសចេកពីក្នុងចម្ការទៅដល់កន្លែងវេចខ្ចប់។ បច្ចុប្បន្ន ក្រុមហ៊ុនបានដាំចេកបានចំនួន៤០០ហិកតា ហើយគ្រោងនិងដាំបន្ថែម៦០០ហិកតាទៀត ដើម្បីឱ្យគ្រប់១.០០០ហិកតានៅឆ្នាំបន្ទាប់។
នៅឡូតិ៍ខ្លះចេកមានអាយុចាប់ពី៨ខែ ដែលអាចប្រមូលផលបាន ដោយផ្តល់ទិន្នផលពី២១-២៨គីឡូក្រាម/ស្ទង។ ក្រុមហ៊ុនបានប្រើជីកំប៉ុស្តិ៍ចំនួន៣០តោន/ហិកតា និងដាក់ជីគីមីបំប៉នតាមប្រព័ន្ធដំណក់ទឹកចំនួន២.២៥០គីឡូក្រាម/ហិកតា។
ក្រុមហ៊ុនបានរក្សាផ្លែចេកទុកតែ៦ស្និត/ស្ទង ដោយសារតែចេកទើបតែឱ្យផលឆ្នាំទី១ ហើយនៅឆ្នាំបន្តបន្ទាប់ក្រុមហ៊ុននឹងរក្សាទុក៨-១០ស្និត/ស្ទង។
សព្វថ្ងៃនេះ ក្រុមហ៊ុនកំពុងនាំចេកទៅកាន់ប្រទេសវៀតណាម ប៉ុន្តែក្រុមហ៊ុនមានដៃគូរទីផ្សារនៅប្រទេសចិនរួចជាស្រេច ដែលគ្រោងនឹងនាំចេញបន្ទាប់ពីប្រទេសចិនចុះមកសិក្សាវាយតម្លៃនិងផ្តល់ការឯកភាពលើលក្ខខណ្ឌភូតគាមអនាម័យ។

ចេញ​ផ្សាយ​ ០៩ មករា ២០១៩

កិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តផ្សព្វផ្សាយកសិកម្ម៥ឆ្នាំ (២០១៩-២០២៣) របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម

នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មបានរៀបចំកិច្ចប្រជុំ មួយស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តផ្សព្វផ្សាយកសិកម្ម៥ឆ្នាំ (២០១៩-២០២៣) របស់នាយកដ្ឋាន ក្រោមការដឹកនាំកិច្ចប្រជុំដោយលោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យ ក្រោមឱវាទនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។

ចេញ​ផ្សាយ​ ០៤ មករា ២០១៩

ការងារចុះត្រួតពិនិត្យលទ្ធផលនៃការអនុវត្តការងាររនៃគម្រោងជំរុញផលិតកម្មស្បៀង (Boosting Food Production) នៅខេត្តត្បូងឃ្មុំ

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃព្រហស្បតិ៍​ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ លោក ប៉ិច សុវណ្ណូ នាយកគម្រោងជំរុញផលិតកម្មស្បៀង (Boosting Food Production) អមដំណើរដោយលោកបណ្ឌិត គៀន សុភា នាយកប្រតិបត្តិគម្រោង និងក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងនៃអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យលទ្ធផលការអនុវត្តការងារដែលបានអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំក្នុងឆ្នាំ២០១៨ និងដើម្បីធ្វើផែនការបន្តសម្រាប់ឆ្នាំ២០១៩។ ក្នុងដំណើរចុះត្រួតពិនិត្យការងារនេះដែរ ក៏មានការចូលរួមពីភាគីពាក់ព័ន្ធ រួមមាន លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោងថ្នាក់ខេត្ត មន្ត្រីជំនាញបច្ចេកទេសថ្នាក់ជាតិផ្នែកសហគមន៍កសិកម្ម ដំណាំបន្លែ ដំណាំស្រូវ ភូតគាមអនាម័យ និងមន្រ្តីអនុវត្តគម្រោង សរុបចំនួន២៨រូប ក្នុងនោះស្រ្តី ០៤រូប។ នាឱកាសនោះ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរាយកាយណ៍ពីលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនៃការអនុវត្តការងារកន្លងមក ដល់ក្រុមការងារចុះត្រួតពិនិត្យ។ បន្ទាប់ពីនោះ លោកបណ្ឌិត គៀន សុភា នាយកប្រតិបត្តិគម្រោង ក៏បានផ្តល់ជាអនុសាសន៍ និងយុទ្ធសាស្រ្តបន្ថែមមួយចំនួន ដើម្បីឱ្យការអនុវត្កការងារមានភាពប្រសើរឡើង ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៥ មានដូចខាងក្រោម៖
(១). ជំរុញផលិតកម្មបន្លែសុវត្ថិភាព
(២). ជំរុញផលិតកម្មដំណាំស្រូវ
(៣). ការផែនការទីផ្សារ (ផែនការផលិត រកទីផ្សារបន្លែ និងស្រូវ)
(៤). ការពង្រឹងក្រុមផលិត និងសហគមន៍(បន្លែ និងស្រូវ)
(៥). ការរៀបចំចងក្រងឯកសារ អត្ថបទ បទពិសោធន៍ និងរបាយការណ៍។

ចេញ​ផ្សាយ​ ០៤ មករា ២០១៩

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យឡើងវិញចុងក្រោយនៃផែនការសកម្មភាពសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ Disaster Risk Reduction (DRR) នៅក្នុងវិស័យកសិកម្ម (2014-2018)

ថ្ងៃព្រហស្បតិ៍​ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩
អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យឡើងវិញចុងក្រោយនៃផែនការសកម្មភាពសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ Disaster Risk Reduction (DRR) នៅក្នុងវិស័យកសិកម្ម (2014-2018) នៅភោជនីយដ្ឋានទន្លេបាសាក់២។
សិក្ខាសាលានេះមានគោលបំណង ៖ (១) វាយតម្លៃលើលទ្ធផល និងពិភាក្សាជាមួយបណ្តានាយកដ្ឋាននានាក្នុងអគ្គនាយកដ្ឋានកសិកម្ម និងដៃគូអភិវឌ្ឍន៍ពាក់ពាន់ និង (២) ស្វែងរកភាពឯកភាពនៅកម្រិតនាយកដ្ឋាននៃអគ្គនាយកដ្ឋានកសិកម្ម និងអ្នកពាក់ព័ន្ធនានាអំពីលទ្ធផលចុងក្រោយនៃការអនុវត្តផែនការសកម្មភាពសម្រាប់កាត់បន្ថយគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម ២០១៤-២០១៨ ដោយមានសិក្ខាកាមចូលរួមចំនួន២០នាក់ នឹងស្រ្តី ៣ នាក់៕
ចេញ​ផ្សាយ​ ០៤ មករា ២០១៩

កិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញលើការងាររៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍អនុវិស័យដំណាំឆ្នាំ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២រេាច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្មបានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញលើការងាររៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍អនុវិស័យដំណាំឆ្នាំ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ចេញ​ផ្សាយ​ ១៦ ធ្នូ ២០១៨

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាកដ្ឋានកសិកម្ម បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានបន្លែសរីរាង្គ

នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាកដ្ឋានកសិកម្ម បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានបន្លែសរីរាង្គរបស់លោក អេង សុធារ៉ា (នៅចម្ការបន្លែ និងឈើហូបផ្លែសរីរាង្គ និងកសិដ្ឋានសរីរាង្គខ្មែរ) នៅភូមិចម្ការខ្លួងង ឃុំចម្ការខ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បច្ចុប្បន្ន កសិដ្ឋានបាននិងកំពុងដាំបន្លែ និងផ្លែឈើចម្រុះច្រើនប្រភេទដោយផលិតក្នុងកសិដ្ឋានផ្ទាល់ដោយមានកម្មករចំនូន៤០ទៅ៥០នាក់។ លើសពីនេះទៀតកសិដ្ឋានក៏បានសហការផលិតជាមួយកសិករក្នុងតំបន់នេះ តាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ដោយជ្រើសរើសកសិករដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសរួច ហើយជាមធ្យមកសិដ្ឋានមានលទ្ធភាពផ្គត់ផ្គង់បន្លែឲ្យទីផ្សារនៅភ្នំពេញប្រមាណ ១-២តោនក្នុង១ថ្ងៃ។

មានប្រសាសន៍ផ្តាំផ្ញើ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះម្ចាស់កសិដ្ឋាន បុគ្គលិក និងកសិករគ្រប់លំដាប់ថ្នាក់ដែលបានផ្ដួចផ្ដើមគំនិតនិងខិតខំដាំដុះបន្លែ ផ្លែឈើសរីរាង្គដើម្បីចូលរួមចំណែកផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ដែលនឹងអឈានទៅកាត់បន្ថយការនាំចូលជាបណ្តើរៗនាពេលអនាគត។ នេះជាសកម្មភាពមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយ:ការធ្វើកសិកម្មតាមកិច្ចសន្យា ជួយផ្សព្វផ្សាយបច្ចេកទេសកសិកម្មទាន់សម័យ បង្កើតការងារឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយចំណាកស្រុក និងផ្តល់ឱកាសដល់និស្សិតដែលបានបញ្ចប់់ការសិក្សាពីមហាវិទ្យាល័យ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់វិនិយោគិនក្នុងស្រុកគិតគូរដល់ការវិនិយោគដាំបន្លែសរីរាង្គ ឬបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់កសិដ្ឋាន និងជាក្រុមហ៊ុមផលិតបន្លែនានាសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីចុះមកវាយតម្លៃលើការអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវស្របតាមស្តង់ដាកំណត់ ដើម្បីផ្តល់វិញ្ញាបនប័ត្របញ្ជាក់គុណភាពផលិតផលសរីរាង្គឱ្យបានច្បាស់លាស់ដើម្បីលើកកម្ពស់តម្លៃនៅលើទីផ្សារ និងចៀសវាងការកេងបន្លំ ឬក្លែងក្លាយ ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ។

ចេញ​ផ្សាយ​ ១៤ ធ្នូ ២០១៨

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានចូលរួមជាគណៈអធិបតីក្នុងទិវាចម្ការកសិករស្ដីពីការគ្រប់គ្រងជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ បានចូលរួមជាគណៈអធិបតីក្នុងទិវាចម្ការកសិករស្ដីពីការគ្រប់គ្រងជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីនៃគម្រោង TCP/CMD/3604 ដែលបានប្រព្រឹត្តិទៅនៅភូមិក្បាលបឹងសេះកើត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទិវាចម្ការនេះ មានការអញ្ជើញចូលរួមពីដៃគូរសហការអភិវឌ្ឍន៍វិស័យកសិកម្មដូចជា តំណាងអង្គការ FAO មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរស្រុក និងកសិករសរុបចំនួន១៨០នាក់។ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាមានផ្ទៃដីផលិតកម្មដំឡូងមីប្រមាណ ៦១ ម៉ឺនហិកតា ដែលទទួលបានបរិមាណផលប្រមាណ ១៣,៨២ លានតោន និងនាំចេញគិតជាទឹកប្រាក់ប្រមាណ ៦៧៥ លានដុល្លារ។ បច្ចុប្បន្ននេះ មានបញ្ហាមួយបាននឹងកំពុងកើតឡើងគឺការផ្ទុះឡើងនូវជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីក្នុងខេត្តចំនួន១០នៅប្រទេសកម្ពុជា។ ដូច្នេះ វិធានការលុបបំបាត់ជំងឺនេះត្រូវធ្វើឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត ពីព្រោះជំងឺនេះអាចធ្វើឱ្យទិន្នផលថយចុះយ៉ាងច្រើនហើយកម្រិតជាតិម្ស៉ៅក៏ថយចុះផងដែរ។ ឆ្លើយតបនឹងបញ្ហាដ៏ធ្ងន់ធ្ងរនេះ វិធានការបន្ទាន់ដែលត្រូវយកចិត្តទុកដាក់អនុវត្តមាន៤គឺ: (១).យុទ្ធនាការទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលពូជដំឡូងមីដែលមានជំងឺជាលក្ខណៈអន្តរជាតិដោយសហការជាមួយបណ្តាប្រទេសជិតខាង (២). ប្រើប្រាស់ពូជគ្មានផ្ទុកជំងឺនិងពូជដែលធន់នឹងជំងឺ (៣). ដុតបំផ្លាញដើមដំឡូងមីដែលកើតជំងឺនៅក្នុងចម្ការ (៤).កម្ចាត់ភ្នាក់ងារចម្លងជំងឺគឺសត្វរុយស។
ចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាកសិករត្រូវប្ដេជ្ញាចិត្តលុបបំបាត់ជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីនេះជាបណ្ដើរៗ ដើម្បីឈានទៅលុបបំបាត់ជំងឺនេះឱ្យបានទាំងស្រុងក្នុងរយៈពេលពីរឬបីឆ្នាំបន្ទាប់។

ចេញ​ផ្សាយ​ ០៥ ធ្នូ ២០១៨

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជួបពិភាក្សាការងារជាមួយភ្ញៀវ JICA

នាព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយនឹងសហការីនៃនាយកដ្ឋានជំនាញ បានទទូលជួបភ្ញៀវតំណាង JICA ដើម្បីពិភាក្សាការងារស្ដីពី គម្រោង Development and Dissemination of Sustainable Production Systems based on Invasive Pest Management of Cassava in Cambodia, Vietnam and Thailand។ តាមរយៈក្រុមការងារ គម្រោងខាងលើ ផ្ដោតសំខាន់ទៅលើផលិតកម្មដំណាំដំឡូងមី នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយសហការជាមួយនឹង សាកលវិទ្យាល័យបាត់ដំបង និងបានជ្រើសរើសប្រភេទពូជដំណាំដំឡូងមីមួយចំនួនដែលមានសុខភាពល្អ ដូចជា៖ Rayong 7 និង Rayong 9។ ឯកឧត្តមប្រតិភូបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារដែលបានអនុវត្តគម្រោងខាងលើ និងបានស្វែងរកកិច្ច សហការបន្ថែមជាមួយនឹងនាយកដ្ឋានជំនាញក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម។ នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមប្រតិភូ បានលើកឡើងពីបញ្ហាមួយចំនួនដែលជូបប្រទះដូចជាការដាក់ឈ្មោះគម្រោង ដោយកន្លងមក ការគាំទ្រក្នុងការអនុវត្តសកម្មភាពគម្រោងមានទំហំតូច ប៉ុន្តែដៃគូរអភិវឌ្ឍន៍តែងចូលចិត្តដាក់ឈ្មោះគម្រោងមានលក្ខណៈ ធំទូលាយ។ ពាក់ព័ន្ធនឹងការអនុវត្តសកម្មភាពគម្រោង ឯកឧត្តមប្រតិភូ បានផ្តល់អនុសាសន៍គន្លឹះសំខាន់ចំនួន០៣ ដែលជាយន្តការដើម្បីឱ្យគម្រោងអនុវត្តមានប្រសិទ្ធខ្ពស់ និងទទួលបានលទ្ធផលល្អចំនួន០៣គឺ៖ (១). កិច្ចសហការអនុវត្តសកម្មភាពលើការចែករំលែកព័ត៌មាន ឬបច្ចេកទេសនានាសំដៅដល់ការប្រើប្រាស់មែក ពូជដែលមានសុខភាពល្អទៅដល់កសិករ តាមរយៈការធ្វើទិវាចំការបង្ហាញ។ (២). ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគ និងកំណត់អត្តសញ្ញាណកត្តាចង្រៃលើដំណាំដំឡូងមី និង (៣). បច្ចេកទេសកំចាត់មេរោគចេញពីមែកពូជ ដូចជា៖ Tissue Culture ជាដើម។
ចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណដល់តំណាង JICA និងបានស្នើសុំការគាំទ្រលើសកម្មភាពអាទិភាពមួយ ចំនួនដែលអាចនឹងឈានដល់ការស្នើសុំគម្រោងមានទ្រង់ទ្រាយធំជាងនេះ បើសិនជាទទួលបានជោគជ័យ។ ឆ្លើយតបនឹងសំណូមពរខាងលើ ក្រុមការងារពិសេសតំណាង JICA សន្យាថានឹងខិតខំស្វែងរកជំនួយនាន ដើម្បីគាំទ្រដល់សកម្មភាពនេះបន្ថែមទៀត។

ចេញ​ផ្សាយ​ ០៥ ធ្នូ ២០១៨

កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់នាយកដ្ឋានវិស្វកម្មកសិកម្ម

កាលថ្ងៃទី២៦ ដល់ ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានរៀបកិច្ចប្រជុំបូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​នាយកដ្ឋានវិស្វកម្មកសិកម្ម ក្រោមអធិបតីភាពលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​កសិកម្ម ថ្នាក់ដឹកនាំ​នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំនិងមន្ត្រី​នាយកដ្ឋាន​វិស្វកម្មកសិកម្ម និងប្រធាន​ឬតំណាងការិយាល័យវិស្វកម្ម​កសិកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​រាជធានី-ខេត្តនិងអ្នកពាក់ព័ន្ធសរុបចំនួន ៧០នាក់។ គោលបំណងនៃកិច្ចប្រជុំខាងលើធ្វើឡើងដើម្បី៖

  • បូកសរុបលទ្ធផលការងារវិស្វកម្មកសិកម្មឆ្នាំ២០១៨
  • កិច្ចអន្តរាគមន៍ស្តីពីសកម្មភាពការងាររបស់ការិយាល័យវិស្វកម្មកសិកម្មរាជធានី-ខេត្ត
  • ការបង្ហាញពីគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មដែលបានស្រាវជ្រាវនិងផលិតដោយនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម
  • កិច្ចពិភាក្សាលើប្រធានបទ និងទិសដៅការងារឆ្នាំ២០១៩
  • កិច្ចពិភាក្សាលើប្រធានបទ និងការជ្រើសរើសកសិករឆ្នើម​ផ្នែកវិស្វកម្មកសិកម្មសម្រាប់​ប្រឡងជ្រើសរើសប្រចាំឆ្នាំ២០១៩

 

ចេញ​ផ្សាយ​ ២៧ វិច្ឆិកា ២០១៨

វគ្គបណ្តុះបណ្តាលស្តីពីការតាមដានការអនុវត្តកសិកម្មល្អ និងប្រព័ន្ធផ្តល់វិញ្ញាបនបត្រ

ថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមរយៈគម្រោងជំរុញផលិតកម្មស្បៀងនៃអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតាមដានការអនុវត្តកសិកម្មល្អ និងប្រព័ន្ធផ្តល់វិញ្ញាបនបត្រ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធក្នុងគម្រោង សរុបចំនួន ៣៥នាក់ ក្នុងគោលបំណងដើម្បី៖
- បង្កើនសមត្ថភាពដល់មន្ត្រីបច្ចេកទេសក្នុងការត្រួតពិនិត្យ និងណែនាំផ្ទាល់ទៅកសិករស្តីពីតម្រូវការ នៃការអនុវត្តកសិកម្មល្អកម្ពុជា ក្នុងការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ
- ជំរុញអោយការអនុវត្តផលិតកម្មដំqណាំបន្លែរបស់កសិករទទួលបានការទទួលស្គាល់ថាជាផលិតកម្មតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងមានផលិតផលអាចប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក តំបន់ និងទីផ្សារអន្តរជាតិ។

ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០១៨

សិក្ខាសាលាស្ដីពីការកសាងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អគ្គនាយកដ្ឋានកសិកម្ម (២០១៩-២០២៣)

នារសៀលថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម ដោយសហការជាមួយកម្មវិធី CAVAC បានរៀបចំសិក្ខាសាលាស្ដីពីការកសាងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងសន្ទរកថាស្វាគមន៍ក្នុងកម្មវិធីនោះដែរ ឯកឧត្តមប្រតិភូ បានបញ្ជាក់ជូនអង្គសិក្ខាសាលាថា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការមេអភិវឌ្ឍន៍អនុវិស័យដំណាំឆ្នាំ២០៣០ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលានឹងធ្វើការពិភាក្សាឱ្យបានទូលំទូលាយ ដើម្បីធានាបង្កើតផែនការយុទ្ធសាស្ត្ររយៈពេលខ្លី ឬវែងអាស្រ័យទៅតាមតម្រូវការវិវត្តន៍នៃវិស័យកសិកម្មជាក់ស្ដែង ដែលជួយជំរុញឱ្យការអនុវត្តទទួលបានជោគជ័យតាមផែនការយុទ្ធសាស្ត្រនានា។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធី CAVAC ដែលបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្តល់កិច្ចសហការ ល្អដើម្បីឱ្យសិក្ខាសាលានេះដំណើរការទៅដោយរលូន។
ឆ្លើយតបនឹងសុន្ទរកថាឯកឧត្តមប្រតិភូ លោក Gary Ellem តំណាងឱ្យកម្មវិធី CAVAC បានសំដែងអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការបង្កើតផែនការយុទ្ធសាស្ត្រនេះឡើង ព្រោះនេះជាសកម្មភាពដ៏អាទិភាពសម្រាប់អង្គភាព និងមានទិសដៅច្បាស់លាស់ក្នុងអភិវឌ្ឍឱ្យស្របតាមផែនការគោលនានារបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានេះ ឯកឧត្តម ម៉ម អំណត់ បានសំដែងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងក្នុងការដឹកនាំបង្កើតឯកសារផែនការយុទ្ធសាស្ត្រដ៏មានតម្លៃនេះឡើង។ ឯកឧត្តមបានចង្អុលបង្ហាញចំណុចគោលសំខាន់ៗមួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចមានដូចខាងក្រោម: (១).ផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ (២).ផែនការយុទ្ធសាស្ត្រតាមមុខដំណាំអាទិភាព (៣).ជំរុញផលិតកម្មវិស័យដាំដុះដំណាំបន្លែ ក្នុងការទប់ស្កាត់ការនាំចូលបន្លែពីក្រៅប្រទេស (៤).តម្រូវការជំរុញពាណិជ្ជូបនីយកម្មតាមរយៈបន្តពង្រឹងប្រព័ន្ធ SPS និងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម។ ទន្ទឹមគ្នានោះដែរ យើងត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនប្រាក់ចំណេញបន្ថែមដល់កសិករ ដោយគិតពិចារណាកត្តារួមបញ្ចូលបច្ចេកទេស ទីផ្សារ និងទ្រព្យធន់ដែលគាត់មាន ដោយយើងមិនត្រឹមតែគិតពីផលិតភាពនោះទេ តែយើងក៏បានគិតផងដែរអំពីខ្សែច្រវ៉ាក់តម្លៃរបស់ដំណាំនីមួយៗ។ ឯកឧត្តមក៏បានបង្ហាញជូនអង្គសិក្ខាសាលាពីក្ដីរំពឹងដ៏ខ្លាំងក្លាថា កិច្ចពិភាក្សា និងបទបង្ហាញរបស់នាយកដ្ឋានជំនាញនីមួយៗនឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០១៨

សិក្ខាសាលាសិក្សាស្រាវជ្រាវដើម្បីប្រមូលព័ត៌មានរៀបចំគម្រោងស្តីអំពីការសម្រួលពាណិជ្ជកម្មម្រេចពីប្រទេសវៀតណាម កម្ពុជា និងឡាវ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាសិក្សាស្រាវជ្រាវដើម្បីប្រមូលព័ត៌មានរៀបចំគម្រោងស្តីអំពីការសម្រួលពាណិជ្ជកម្មម្រេចពីប្រទេសវៀតណាម កម្ពុជា និងឡាវ តាមរយៈការ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងសមាសភាពចង្រៃ នៅសណ្ឋាគារឌីវីត (ភ្នំពេញ) ក្រោមអធិបតីភាពលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។

សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមគោលបំណងដើម្បី៖
- អង្កេតលើដំណាំម្រេច ខ្សែសង្វាក់តំលៃម្រេច
- កិច្ចពិភាក្សាអំពីបញ្ហាអនាម័យនិងភូតគាមអនាម័យ និងបញ្ហចម្បងដែលកំពុងប៉ះពាល់ដល់ពាណិជ្ជកម្មម្រេច
- ពិភាក្សាលើសេចក្តីព្រាងសំណើគម្រោង តួនាទីភារកិច្ច ផែនការសកម្មភាព និងកញ្ចប់ថវិកា។

សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីនាយកដ្ឋានការពារដំណាំ អនាម័យនិងភូតគាមអនាម័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ តំណាងសហគមន៍ម្រេចខេត្តកំពត និងខេត្តត្បូងឃ្មុំ អ្នកធ្វើអាជីវកម្មម្រេច និងអង្គការក្រៅរដ្ឋាភិបាលសរុបប្រមាណ២៥រូប។

ចេញ​ផ្សាយ​ ០៧ វិច្ឆិកា ២០១៨

សិក្ខាសាលាពិគ្រោះយោបល់លើឯកសារបណ្តុះបណ្តាលព្រាងស្តីពីគោលគំនិតនៃសហគមន៍កសិកម្ម

នៅថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំ ច សំរិទ្ឋីស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨
អគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយអង្គការILO ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារបណ្តុះបណ្តាលព្រាងស្តីពីគោលគំនិតនៃសហគមន៍កសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និង លោក Chalie Bodwell តំណាងអង្គការILO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
គោលបំណងសំខាន់នៃសិក្ខាសាលា គឺដើម្បីប្រមូលធាតុចូល និងអនុសាសន៍ពីអ្នកពាក់ព័ន្ឋទាំងអស់ដើម្បីកែលម្អលើឯកសារបណ្តុះបណ្តាលអោយបានល្អពេញលេញ គ្រប់ជ្រុងជ្រោយសម្រាប់យកទៅបណ្តុះបណ្តាលពង្រឹងសមត្ថភាព
ដល់សហគមន៍កសិកម្ម។ ក្នុងសិក្ខាសាលានេះដែរ មានសិក្ខាកាមចូលរួមសរុបចំនួន១០០នាក់ ដែលអញ្ជើញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំង២៥ នៅទូរទាំងប្រទេស។

ចេញ​ផ្សាយ​ ២៦ តុលា ២០១៨

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូប្រទេសចិន

នាព្រឹកថ្ងៃពុធ ១៥ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូប្រទេសចិនដែលដឹកនាំដោយលោកស្រី Lin Huifang, Deputy Director of Ministry of Agriculture and Rural Affairs International Exchange Service Center និងសហការីរួមជាមួយជំនាញការជនជាតិចិនប្រចាំអគ្គនាយកដ្ឋានកសិកម្មសរុបចំនួន០៨នាក់។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូប្រទេសចិននៅពេលនេះមានគោលបំណងសិក្សាវាយតម្លៃពីវឌ្ឍន៍ភាពការងារដែលក្រុមជំនាញការប្រទេសចិនអនុវត្តកន្លងមកនៅក្នុងប្រទេសកម្ពុជា និងសិក្សាតម្រូវការគាំទ្របន្ថែមផ្សេងៗទៀតដែលជាអាទិភាពក្នុងការជម្រុញការអភិវឌ្ឍន៍វិស័យកសិកម្មននៅកម្ពុជា។

ចេញ​ផ្សាយ​ ២៦ តុលា ២០១៨

វេទិកាផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងលើការគ្រប់គ្រង និងការប្រកបមុខរបរអាជីវកម្មរវាងសហគមន៍កសិកម្ម

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោជ ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបាន
សហការណ៍ជាមួយអង្គការ JICA និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម រៀបចំវេទិកាផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងលើការគ្រប់គ្រងនិងការប្រកបមុខរបរអាជីវកម្មរវាងសហគមន៍កសិកម្មសំបូរមានជ័យ និងសហគមន៍កសិកម្មនៅខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកំពង់ចាម លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មតំណាងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងអង្គការJICA លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងមានកសិករភ្ញៀវចូលរួមក្នុងវេទិការនេះសរុបមានចំនួនប្រមាណ៣០០នាក់។ វេទិកានេះធ្វើឡើងក្នុងគោលបំណងគឺដើម្បីឱ្យសហគមន៍កសិកម្មសំបូរមានជ័យចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនលើការងារដឹកនាំគ្រប់គ្រងសហគមន៍ ការប្រកបមុខរបរទីផ្សារកសិផលទទួលបានជោគជ័យទៅដល់សហគមន៍កសិកម្មផ្សេងៗទៀត។

ចេញ​ផ្សាយ​ ០៤ តុលា ២០១៨

សកម្មភាពចាំបាច់គាំទ្រការបង្កើនផលិតភាព និងទីផ្សារផលិតកសិកម្មប្រកបដោយប្រសិទ្ធភាពនិងនិរន្តភាព

នាថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ដោយមានកិច្ចសម្របសម្រួលនិងសហការរវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី២ នៃគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត ម៉ម អំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក TANAKA KOTARO អនុប្រធាន JICA ប្រចាំប្រទេសកម្ពុជា នៅអគ្គនាយកដ្ឋានកសិម្ម។សមាសភាពអ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះសរុបចំនួន ១៩នាក់ អញ្ជើញមកពីនាយកដ្ឋានដំណាំស្រូវ មន្ទីរពិសោធន៍កសិកម្មជាតិ ជំនាញការគម្រោង RSPP តំណាង JICA ប្រចាំនៅកម្ពុជា តំណាងស្ថានទូតជប៉ុន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង កំពង់ឆ្នាំង តាកែវ និងព្រៃវែង។
អគ្គនាយកដ្ឋានកសិកម្ម បានចាប់ផ្តើមអនុវត្តគម្រោង RSPP ដែលមានរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ នៅក្នុងខេត្តគោលដៅចំនួនបួនគឺ ខេត្តបាត់ដំបង កំពង់ឆ្នាំង តាកែវ និងខេត្តព្រៃវែង។
គោលបំណងសំខាន់នៃកិច្ចប្រជុំរួមមាន៖
- ណែនាំអំពីសមាសភាពគណៈកម្មាធិការសម្របសម្រួលគម្រោង
- បង្ហាញអំពីលទ្ធផលនៃសកម្មភាពរបស់គម្រោងនៅក្នុងឆ្នាំទី១ (២០១៧-២០១៨)
- បង្ហាញអំពីសេចក្តីព្រាងផែនការប្រតិបត្តិរបស់គម្រោងរយៈពេល៣ឆ្នាំ
- ពិភាក្សាបញ្ហាផ្សេងៗទាក់ទងនឹងកិច្ចដំណើរការអនុវត្តគម្រោង។

ចេញ​ផ្សាយ​ ០១ តុលា ២០១៨

សិក្ខាសាលាពិគ្រោះយោបល់/វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសវាយតម្លៃផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងការពិភាក្សាអំពីនិតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា

នាថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកកសិកម្ម រួមជាមួយឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងឯកឧត្តម សុទ្ធ គឹមកុលមុនី តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់/វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសវាយតម្លៃផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងការពិភាក្សាអំពីនិតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងការងារគ្រប់គ្រងស្ថិតិដំណាំ។ សមាសភាពអ្នកចូលរួមអញ្ជើញមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង២៥ខេត្តក្រុង សរុបចំនួន ១០០នាក់។
គោលបំណងសំខាន់ៗនៃអង្គសិក្ខាសាលារួមមានៈ
- ការផ្សព្វផ្សាយ អំពីនីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា
- ការពិភាក្សាអំពីបច្ចេកទេសវាយតម្លៃផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់
- ការពិភាក្សាអំពីតួនាទីនិងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌប្រព័ន្ធស្បៀងបម្រុងកម្ពុជា ។

ចេញ​ផ្សាយ​ ២៨ កញ្ញា ២០១៨

ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានស្នើក្រុមការងារគម្រោង CAVAC ពិចារណាជួយគាំទ្របន្តលើសកម្មភាពអាទិភាពសំខាន់ៗចំនួន០៧

កាលពីថ្ងៃព្រហស្បត្តិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង ១៤:៣០នាទីរសៀល ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញចំនួន០៦រូប បានទទួលជួបក្រុមការងារគម្រោង CAVAC ដែលមានសមាសភាពចូលរួមចំនួន០៥រូប ដឹកនាំដោយលោក Edo Lin នៅអគ្គនាយកដ្ឋានកសិកម្ម ។ នាឱកាសនោះដែរ ឯកឧត្តម បានស្នើក្រុមការងារគម្រោង CAVAC ពិចារណាជួយគាំទ្របន្តលើសកម្មភាពអាទិភាពសំខាន់ៗចំនួន០៧គឺ៖
១.តម្រូវការភូគាមអនាម័យ ក្នុងការសម្របសម្រួលការនាំចេញផលិតកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ
២.ការបញ្ជីថ្នាំកសិកម្មបានចុះបញ្ជីនិងអនុញ្ញាតប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងសិក្សាវិភាគអំពីសំណល់ថ្នាំកសិកម្មនៅក្នុងផលិតកសិកម្ម
៣.ការរៀបចំបង្កើតប្រព័ន្ធភូតគាមអនាម័យអេឡិចត្រូនិច( E-Phytosanitary Sysytem)
៤. ររៀបចំបង្កើតស្ដង់ដារ និងនីតិវិធីវាយតម្លៃផលិតផលកសិកម្ម(ស្រូវ និងបន្លែ) ដោយអនុលោមតាមគោលការណ៍នៃការអនុវត្កសិកម្មល្អ (GAP)
៥.ការបង្កើតស្ដង់ដារដំណាំ និងដំណាំហូបផ្លែសំខាន់ៗដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញ
៦.រៀបចំផែនការយុទ្ធសាស្ត្រក្នុងការជំរុញផលិតផលកសិកម្មដំណាំសំយុទ្ធសាស្ត្រសំខាន់ៗដូចជាស្វាយ ស្វាយចន្ទី ដំឡូងមី
៧.ការកសាងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ(២០១៩-២០២៣)របស់អគ្គនាយកដ្ឋានកសិកម្ម
ជាការឆ្លើយតប លោក Edo បានសម្ដែងការចាប់អារម្មណ៍លើសកម្មភាពទាំង០៧ និងបានឯកភាពពិចារណាជួយគាំទ្រដល់អគ្គនាយកដ្ឋានកសិកម្ម។ បើទោះជាមានសកម្មភាពខ្លះមានទំហំធំត្រូវការចំណាយធនធានថវិកា និងពេលវេលាយូរក៏ដោយ។

ចេញ​ផ្សាយ​ ១៣ កញ្ញា ២០១៨

រដ្ឋមន្រ្តីក្រសួងកសិកម្ម ដាក់ចេញគោលការណ៍ ចំនួន៧ចំណុច ដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីអនុវត្តគោលនយោបាយ អភិវឌ្ឍវិស័យកសិកម្ម ឲ្យសម្រេចបានជោគជ័យ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍ ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងបែងចែកតួនាទី ភារកិច្ចជូនលោកថ្នាក់ដឹកនាំក្រសួង ដែលរៀបចំធ្វើឡើង នាទីស្ដីការក្រសួង។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើ និងណែនាំ ដល់ថ្នាក់ដឹកនាំក្រសួង ឲ្យបង្កើនការយកចិត្តទុកដាក់ និងយកស្មារតីទទួលខុសត្រូវ អនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) ឲ្យសម្រេចបានជោគជ័យ ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល​ ចំនួន៧ចំណុចសំខាន់ៗ រួមមាន៖

ទី១៖ បន្តគាំទ្រការលើកកម្ពស់ និងជំរុញការ អភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ទី២៖ ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុ។ ត្រូវផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ និងវិស័យជលផល ដើម្បីធានាឲ្យមានការផ្លាស់ប្តូរ និងត្រូវធ្វើឲ្យប្រសើរឡើង ដល់ការកំណត់ ការគ្រប់គ្រងហានិភ័យធម្មជាតិ និងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ទី៣៖ ត្រូវអនុវត្តរាល់វិធានការ ដើម្បីកាត់បន្ថយការថមថយនៃគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី។ អង្គភាពជំនាញត្រូវបន្តខិតខំរៀបចំ កំណត់តំបន់ដាំដុះឲ្យបានសមស្រប តាមប្រភេទដំណាំ និងទិសដៅប្រើប្រាស់យូរអង្វែង។

ទី៤៖ ជំរុញនិងលើកទឹកចិត្ត វិស័យឯកជនឲ្យចូលរួមផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗ ដូចជាការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ការផលិតពូជថ្មី ការកែច្នៃវិចខ្ចប់ ទទួលបានការគាំទ្រទីផ្សារក្នុងស្រុក និងការនាំចេញ។

ទី៥៖ បង្កើនកិច្ចសហការពហុភាគី ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ដើម្បីបង្កើនភាពកក់ក្តៅ និងទំនុកចិត្តជូនប្រជាកសិករ និងពាណិជ្ជករ។

ទី៦៖ គ្រប់អង្គភាពក្រោមឱវាទ ត្រូវបន្តជំរុញការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តដែលមានស្រាប់ ឲ្យមានប្រសិទ្ធភាព និងបន្តរៀបចំ និងចងក្រងលិខិតបទដ្ឋានគតិយុត្ត ឲ្យសមស្រមតាមនិន្នាការរីកចម្រើនរបស់ជាតិ។

ទី៧៖ ជំរុញការធ្វើកសិកម្មចម្រុះ រួមបញ្ជូលទាំងការចិញ្ចឹមសត្វ ដាំដំណាំ ចិញ្ចឹមត្រីក្នុងសហគមន័ព្រៃឈើ និងសហគមន៍នេសាទ ដើម្បីកាត់បន្ថយការពឹងពាក់ទាំងស្រុក លើធនធានធម្មជាតិ ឈានទៅកាត់បន្ថយភាពក្រីក្រ៕

ចេញ​ផ្សាយ​ ១០ កញ្ញា ២០១៨

ពិធីសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១ ដែលនឹងត្រូវត្រៀមខ្លួនចេញទៅបំពេញកម្មសិក្សានៅប្រទេសអ៊ីស្រាអែលឆ្នាំសិក្សាថ្មី២០១៨-២០១៩

នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១ ក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្មកំពង់ចាម ដែលនឹងត្រូវត្រៀមខ្លួនចេញទៅបំពេញកម្មសិក្សានៅប្រទេសអ៊ីស្រាអែលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងពីគោលបំណងសំខាន់នៃកម្មសិក្សានេះគឺដើម្បីផ្តល់ឱកាសឲ្យនិស្សិតធ្វើការផ្លាស់ប្តូរបទពិសោធន៍ សិក្សារៀនសូត្រនៅក្នុងសាលាជាមួយសាស្រ្តាចារ្យបរទេស បានអនុវត្តនៅក្នុងកសិដ្ឋាន និងក្នុងខ្សែសង្វាក់ផលិតកម្មផ្ទាល់ ហើយសកម្មភាពទាំងអស់នេះគឺជាបទពិសោន៍យ៉ាងច្បាស់លាស់មួយសម្រាប់ជាដើមទុនដ៏មានតម្លៃក្រោយពេលបញ្ចប់កម្មសិក្សានេះ។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុនសិក្សាកសិកម្ម Agro-studies ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្មទាំងពីរបានបញ្ជូននិស្សិតឆ្នាំទី៣ ដែលកំពុងសិក្សាឲ្យទៅចូលរួមធ្វើកម្មសិក្សារយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែលចាប់ពីឆ្នាំ២០០៨ មានរយៈពេល១១ឆ្នាំ និងមាននិស្សិតចូលរួមសរុបចំនួន ៦៨០នាក់។ សម្រាប់ឆ្នាំ២០១៨ មាននិស្សិតចំនួន២១០នាក់ ស្រី៣៧នាក់ ក្នុងនោះមាននិស្សិតសាលាជាតិកសិកម្មព្រែកលៀប ១០នាក់ សាលាជាតិកសិកម្មកំពង់ចាម ១០នាក់ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ១៩០នាក់។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ២១០នាក់ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់នៃស្ថាប័នការសិក្សាទាំងបីដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះ បណ្តាលចំណេះដឹងដល់ក្មួយៗនិស្សិត ដើម្បីឲ្យក្លាយទៅជាធនធានមនុស្សមួយដ៏ល្អប្រសើរ សម្រាប់ចូលរួមចំណែកអភិវឌ្ឍ វិស័យកសិកម្មឲ្យមានការរីកចម្រើនស្របតាមការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននិងនៅពេលអនាគត។ ដូច្នេះ ដើម្បីឈានទៅធ្វើទំនើបកម្មវិស័យកសិកម្ម ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ភាពប្រកួតប្រជែងក្នុងតំបន់និងលើសាកលលោក ប្រាកដណាស់គឺត្រូវទាមទារនូវការធ្វើសមាហរណកម្មបច្ចេកទេសនិងនវានុវត្តន៍ថ្មីៗ ក៏ដូចជាការប្រើប្រាស់ធាតុចូលកសិកម្មតាមបច្ចេកទេសសមស្រប និងចាំបាច់គឺត្រូវអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ជាមគ្គុទេ្ទសក៍ដ៏ប៉ិនប្រសព្វសម្រាប់ជាស្ពានចម្លងឲ្យកសិករ សហគមន៍ ព្រមទាំងវិស័យឯកជនទទួលបាននិងប្រើប្រាស់បច្ចេកទេសថ្មីៗប្រកបដោយប្រសិទ្ធភាពនិងមានប្រសិទ្ធផលខ្ពស់ ប្រយោជន៍ដល់ការជួយទ្រទ្រង់ចំណូលក្នុងគ្រួសារ រក្សាកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសយើងអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី គឺចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
និស្សិតទាំង ២១០នាក់នេះ គឺជានិស្សិតជ័យលាភីដែលបានមកដោយធ្វើការជ្រើសរើស និងធ្វើតេស្តពីសមត្ថភាពយ៉ាងត្រឹមត្រូវ រួចយកតែនិស្សិតស្ម័គ្រចិត្ត។ ដូច្នេះ ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោកបានក្រើនរំលឹកដល់ក្មួយៗនិស្សិតនូវមេរៀនល្អៗដែលអាចត្រង់ត្រាប់យកទៅប្រតិបត្តិតាមមាគារដ៏ត្រឹមត្រូវមួយដែលឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងធ្លាប់បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងឆាកជីវិតទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ មេរៀនល្អៗទាំងនោះមាន៖ ទី១. ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកបទពិសោធន៍ និងមេរៀនបច្ចេកទេសល្អៗដើម្បីពង្រឹងសមត្ថភាពនិងទេពកោសល្យជំនាញសម្រាប់អនាគត។ ទី២. ត្រូវគោរពច្បាប់ និងមានវិន័យក្នុងការងារ ឧស្សាហ៍ព្យាយាម និងមានទំនាក់ទំនងល្អក្នុងការងារ ជីវិតរស់នៅ និងជាមួយក្រុមគ្រួសារ។ ទី៣.ត្រូវមានកិច្ចសហការល្អជាមួយគ្រប់ជាតិសាសន៍ទាំងក្នុងពេលរៀន និងក្នុងពេលបំពេញការងារ។ ទី៤. ត្រូវថែរក្សាប្រពៃណី វប្បធម៌ជាតិ ទំនៀមទម្លាប់ និងសាសនាដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានសីលធម៌ និងត្រូវគោរពឲ្យបាននូវវិន័យរបស់សាលា។ ទី៥.ត្រូវសន្សំទ្រព្យជាចំណេះនិងជាបទពិសោធន៍ទាំងការងារ និងជីវតិរស់នៅ រួចយកមករៀបចំកសាងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ និងពិតប្រាកដមួយដើម្បីកសាងអនាគតរបស់ខ្លួន របស់គ្រួសារផ្ទាល់ និងជាពិសេសនឹងចូលរួមយ៉ាងពេញលេញ ទាំងកំលាំងកាយ និងប្រាជ្ញាស្មារតីក្នុងការកសាងនិងអភិវឌ្ឍប្រទេសមួយនេះឲ្យមានការរីកចម្រើនពេញមុខពេញមាត់ដូចបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក។
ចុងបញ្ចប់លោកក៏បានស្នើអោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀបចំពិធីជួបជុំអតីតនិស្សិតបញ្ចប់កម្មសិក្សាទាំងអស់ នៅក្នុងពេលឆាប់ៗណាមួយ ហើយគួរអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអ៊ីស្រាអែលមកចូលរួមផងដែរដើម្បីស្វែងយល់ ឬតាមដានពីការវិវឌ្ឍរីកចម្រើនទាំងជាលក្ខណៈបុគ្គល និងលក្ខណៈសង្គម។

ចេញ​ផ្សាយ​ ១៤ សីហា ២០១៨

រដ្ឋមន្ត្រីក្រសួងកសិកម្មបានចុះពិនិត្យវឌ្ឍនភាពរបស់ក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅខេត្តក្រចេះ ដែលកំពុងដាំដុះកៅស៊ូ អាកាស្យា ចេក និងម្រេច លើផ្ទៃដីជិត១ម៉ឺនហិកតា

(ក្រចេះ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាលខេត្តក្រចេះ និងមន្រ្តីជំនាញ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ បានអញ្ជើញចុះទៅពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនហ្គីនអាយលែនអភិវឌ្ឍកសិកម្ម ដែលមានទីតាំងនៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន៩,៥៨៣ហិចតា ក្នុងក្នុងនោះផ្ទៃដីសម្រាប់ធ្វើអាជីវកម្មកសិកម្មបានចំនួន ៨,១៨១ហិចតា ដើម្បីយកទៅដាំដំណាំកៅស៊ូ និងអាកាស្យា។

យោងតាមរបាយការណ៍របស់លោក CHEN JIANBIN នាយកក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្នក្រៅពីដំណាំស្នូល គឺដាំកៅស៊ូ និងអាកាស្យា ក្រៅពេនះក្រុមហ៊ុនបានដាំចេកអំបូងលឿង សាកល្បងលើផ្ទៃដីចំនួន ២៤០ហិចតា និងម្រេចចំនួន៦០ហិចតា។ ចំពោះដំណាំចេកអំបូងលឿង ដំណាក់កាលបឋមកំពុងតែប្រមូលផលបានលើផ្ទៃដីចំនួន ៩០ហិចតា ទទួលបានទិន្នផល ៦,៤៨០តោន (៧២តោន ក្នុងមួយ១ហិចតា) និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនបានចំនួន២០តោន ក្រៅពីនេះផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។

ដោយឡែកដំណាំម្រេចចំនួន៦០ហិចតា កំពុងដុះលូតលាស់ ហើយសង្ឃឹមថានឹងផ្តល់ផលនៅឆ្នាំ២០១៩នេះ។ ក្រៅពីការងារកសិកម្ម ក្រុមហ៊ុនក៏មានគម្រោងថែរក្សា និងអភិរក្សធនធានធម្មជាតិ ពិសេសពពួកបក្សី និងសត្វព្រៃច្រើនប្រភេទដែលកម្រ និងជិតផុតពូជមួយចំនួនទៀត ដើម្បីប្រែក្លាយតំបន់នេះទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ នាពេលអនាគត។

ទន្ទឹមនេះ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវថ្នល់ អាងស្តុកទឹក លំនៅដ្ឋានរបស់បុគ្គលិកកម្មករ អគាររដ្ឋបាល មណ្ឌលសុខភាព សាលារៀន និងអណ្តូងទឹក។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក កម្មករបម្រើការចំនួន២៣៦នាក់ ក្នុងនោះបុគ្គលិកបរទេសចំនួន២០នាក់។

បន្ទាប់ពីបានធ្វើដំណើរទស្សនកិច្ច ពិនិត្យពីស្ថានភាពផលិតកម្មជារួម និងវឌ្ឍនភាពរបស់គម្រោងអភិវឌ្ឍរួចមក លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសើរពីការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ច ផ្តោតជាសំខាន់លើវិស័យកសិកម្ម និងការអភិរក្សធនធានធម្មជាតិ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០៣០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្តោតជាចំបងលើការធ្វើទំនើបកម្មកសិកម្ម យន្តូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មក្នុងទិសដៅបង្កើន ផលិតភាពផលិតកម្មធានាបាននូវបរិមាណ គុណភាព និងសុវត្ថិភាពសមស្របតាមស្តង់ដា និងនិយាមទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក។

ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុននូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ បង្កើនការយកចិត្តទុកដាក់ និងត្រូវពន្លឿនការងារអនុវត្តលើផែនការសកម្មភាពចំបងៗរបស់ក្រុមហ៊ុនដែលបានឯកភាពជាមួយក្រសួងធ្វើយ៉ាងណាជំរុញការងារដាំដុះ និងនាំចេញកសិផលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

២៖ ក្រុមហ៊ុនគួរសហការជាមួយក្រុមហ៊ុនក្នុងស្រុកសហគមន៍កសិកម្ម និងកសិករនៅជុំវិញតំបន់នេះ ដែលមានលទ្ធភាពដើម្បីធ្វើការដាំដុះដំណាំដែលមានសក្តានុពលលើទីផ្សារនាំចេញ ដោយត្រូវអនុវត្តការធ្វើកសិកម្មតាមកិច្ចសន្យា ហើយចំណុចនេះ ក្រុមហ៊ុនគួរតែសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីសិក្សាពីនីតិវិធីច្បាប់ និងបច្ចេកទេសឲ្យបានសមស្រប។

៣៖ អនាគតក្រុ​មហ៊ុនគួរតែសិក្សាពីលទ្ធភាពបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ជាពិសេសផ្សព្វផ្សាយពូជដំណាំសុទ្ធល្អ ដូចជាចេកអំបូងលឿង ស្វាយចន្ទី និងម្រេច សម្រាប់បម្រើឲ្យសេចក្តីត្រូវការទាំងពូជ និងបច្ចេកទេសរបស់សហគមន៍នៅក្នុងតំបន់នេះ។

៤៖ ចំពោះផែនការចង់ប្រែក្លាយតំបន់នេះ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ការអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើនិងសត្វព្រៃ លោករដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុនចាំបាច់ ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យបានល្អប្រសើរ។

៥៖ ក្រុមហ៊ុនត្រូវសិក្សាពីលទ្ធភាពដាំឈើឧស្សាហកម្ម ដែលជាគម្របព្រៃឈើ ធ្វើយ៉ាងណាដើម្បីរក្សាបានតុល្យភាពនៃការបាត់បង់ព្រៃដោយសារការអភិវឌ្ឍ និងការដាំដុះឈើឡើងវិញ ឲ្យមាននិរន្តរភាព៕